ព័ត៍មានសុខភាព
សុខភាព៖ មិន​ចង់​ឲ្យ​កូន​ឈឺ ក្នុង​ខែ​ក្តៅ​នេះ ឪពុកម្តាយ​គួរតែ ...
20, Apr 2016 , 11:43 am        
រូបភាព
ដោយ: ថ្មីៗ
​​កម្តៅ កំពុង​ក្លាយជា​ក្តីកង្វល់ សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ហើយ​វា​ពិតជា​ប៉ះពាល់​ខ្លាំងណាស់ ចំពោះ​សុខភាព ជាពិសេស គឺ​ទារក ក្មេង​តូចៗ និង​មនុស្ស​ចាស់​។​

​យ៉ាងណាមិញ ដើម្បី​កាត់បន្ថយ​បញ្ហា និង​ការពារ​កូន​របស់​អ្នក មិន​ឲ្យ​កើត​ជំងឺ ឬ​មាន​បញ្ហា​សុខភាព​ណាមួយ អ្នក​គួរតែ​ធ្វើតាម ការណែនាំ​ខាងក្រោម ៖
 
១. ឲ្យ​កុមា​រញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទោះបីជា​គេ​មិន​ស្រេកទឹក ឬ​បត់ជើង​តិច​ក៏ដោយ​
២. ទៅណា​មក​ណា ត្រូវ​ពាក់មួក ឬ​យក​ឆ័​ត្រ​តាម​ខ្លួន​ជានិច្ច​
៣. ការពារ​ភ្នែក ដោយ​ពាក់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​
៤. ស្លៀក​សម្លៀកបំពាក់​ស្តើងៗ ដែលមាន​ពណ៌​ស ឬ​ពណ៌​ស្រស់ ដើម្បី​ចាំង​ពន្លឺ​
៥. សម្រាក និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​
៦. បើ​គ្មាន​ការសំខាន់ ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ មិនត្រូវ​ដើរចេញ​ក្រៅ​ឡើយ​
៧. ញ៉ាំ​ចំណីអាហារ​ឲ្យ​បាន​គ្រប់គ្រាន់​។​
 
​ដោយសារតែ​ទារក និង​ក្មេង​តូចៗ មិនអាច​និយាយ ឬ​ប្រាប់ថា​គេ​ស្រេកទឹក ឬ​ពិបាក​ក្នុង​ខ្លួន នោះ​វា​នឹង​កាន់​តែមាន​គ្រោះថ្នាក់ ពីព្រោះ​កូន​របស់​អ្នក អាច​នឹងខ្វះ​ជាតិ​ទឹក ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​អស់កម្លាំង និង​មាន​គ្រោះថ្នាក់​បាន​។ ដូច្នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន និង​កត់សម្គាល់​នូវ​សញ្ញា​មួយចំនួន ដែល​បញ្ជាក់ថា កូន​របស់​អ្នក​ខ្វះ​ជាតិ ឬ​កំពុងមាន​បញ្ហា​ហើយ ៖
-    ស្ងួត​មាត់​
-    ពងបែក​ក្នុង​មាត់​
-    ហូរ​ទឹកភ្នែក​
-    ក្តៅខ្លួន​ខ្លាំង​
-    ទឹកនោម​ពណ៌​លឿង​ខ្លាំ​
-    មិនសូវ​នោម​
-    មិនសូវមាន​សកម្មភាព​។​
​ដូច្នេះ សូម​ប្រញាប់​យក​កូន​របស់​អ្នក ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com