កីឡាជាតិ
ជាតិ
NOCC រៀបចំ​ស្វាគមន៍ សៀវ​ម៉ី ដែល​ទទួលបាន​សិទ្ធិ​ពេញលេញ​ចូលរួម​អូឡាំពិក​
21, Apr 2016 , 12:20 pm        
រូបភាព
ដោយ:
 
​នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) រៀបចំ​កម្មវិធី​ស្វាគមន៍​ការវិល​ត្រឡប់មក​មាតុប្រទេស​របស់​វីរនារី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដែល​ដណ្តើមបាន​មេដាយមាស និង​ប្រាក់ ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទ្វីបអាស៊ី ២០១៦ ( ASIAN TAEKWONDO CHAMPIONSHIPS 2016 ) ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ហើយ​ក៏បាន​ក្លាយជា​កីឡាការិនី​ដំបូង​ដែល​ទទួលបាន​សិទ្ធិ​ពេញលេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ផងដែរ​។​

 
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) នឹង​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់ ក៏ដូចជា​ទទួល​ស្វាគមន៍​ការវិលត្រឡប់​របស់​កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើសជាតិ ស៊ន សៀវ​ម៉ី ដែល​បាន​នាំយក​មេដាយមាស​មួយគ្រឿង និង​ប្រាក់​មួយគ្រឿង ដែល​ដណ្តើមបាន​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ទ្វីបអាស៊ី ២០១៦ ក្នុង​ទីក្រុង Manila ប្រទេស​ហ្វីលីពីន​។ កម្មវិធី​ទទួល​ស្វាគមន៍​ការវិលត្រឡប់​នេះ​នឹងធ្វើ​ឡើង​នៅ​ទីស្នាក់ការ NOCC ថ្ងៃទី​២១ មេសា នេះ​។​
 
​គួរ​បញ្ជាក់ថា វីរនារី​តេ​ក្វាន់​ដូ​ជម្រើសជាតិ ស៊ន សៀវ​ម៉ី ទទួលបាន​កៅអី​ពេញ​សិទ្ធ​ក្នុងការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​(Olympic Games 2016) នៅ​ប្រទេស​ប្រេ​ស៊ី​ល ដោយ​មិនបាច់​ប្រើ WILD CARD បន្ទាប់ពី​កីឡាការិនី​រូបនេះ ឈ្នះ​មេដាយមាស​នៅ​វគ្គ​ជម្រុះ​អូឡាំពិក នៅ​ប្រទេស​ហ្វីលីពីន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស៊ន សៀវ​ម៉ី បន្ត​ឈ្នះ​មេដាយប្រាក់​ជើង​ទ្វីបអាស៊ី​ផងដែរ​។ ចំណែក​កីឡាការិនី​តេ​ក្វាន់​ដូ ឈឿង ពុទ្ធា​រី​ម ដែល​ចូលរួម​វគ្គ​ជម្រុះ​អូឡាំពិក​ដែរនោះ ពុំ​បានទទួល​ជ័យជម្នះ​ឡើយ​៕
 
 
   

Tag:
 តេ​ក្វាន់​ដូ​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com