ពីនេះ ពីនោះ
តើ​ពាក្យ «​ជំនះ​, ជម្នះ​» មួយណា​ត្រឹមត្រូវ​?
22, Apr 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា​ជើង​តម្រួត «​ជម្នះ​» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ឈ្នះ​, បំពារ​, ចចេស​ឲ្យ​តែ​ឈ្នះ​។ ឧទាហរណ៍​៖ ខ្ញុំ​ហាម​ថា​កុំ​ឲ្យ​ធ្វើ វា​ប្រឹង​ជម្នះ​ធ្វើ​ទាល់តែ​បាន​។ ប្រសិនបើជា​នាម មានន័យថា ការ​ឈ្នះ​, សេចក្តី​ឈ្នះ​, ដំណើរ​ដែល​ឈ្នះ​។ ឧទាហរណ៍​៖ ចាំមើល​រឿងនេះ ជម្នះ​នឹង​បាន​ទៅខាង​ណា​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com