ពីនេះ ពីនោះ
៥​ជំហាន​ដើម្បី​គុណភាព​នៃ​ជីវិត​
22, Apr 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជា​ទ្រឹស្ដី ទាំង​ពុទ្ធិ​និង​ការអនុវត្តន៍ គឺជា​មធ្យោបាយ ផលិត​ឲ្យ​បាន​វិបាក​មួយ សម្រាប់​ជីវិត​មនុស្ស​។ វិបាក​មួយ​ដែល​ល្អ  គឺជា​វិបាក​ដែល​ជួយ​បំពេញ​នូវ​តម្រូវការ​របស់​ម​នុស្ស និង​លើកកម្ពស់​លក្ខខណ្ឌ​រប​ស់មនុស្ស​ក្នុងសង្គម​ប្រជាធិបតេយ្យ នោះ​គឺ​ការបង្កើន​គុណភាព​នៃ​ជីវិត​។ ប៉ុន្តែ ដើម្បី​ឲ្យ​មាន គុណភាព​នៃ​ជី​វិតវា​ពិតជា​មិនមាន​ភាពងាយស្រួល​នោះទេ​។ សម្រាប់​គរុ​វិទូ​ជនជាតិ​អាមេរិក លោក ច​ន ដេ​វី  John Dewey បាន​បង្កើត​នូវ​ជំហាន​៥​យ៉ាង ក្នុងការ​ដោះស្រាយ​បញ្ហា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជីវិត​មានគុណ​ភាព​។​ជំហាន​ទាំងនោះ​រួមមាន​៖



១/. យើង​ត្រូវតែ​ចេះ​ស​ង្គេ​ត​ពី​បញ្ហា ហើយ​គិតពី​ធម្មជាតិ​របស់​វា (​ទិដ្ឋភាព​សំខាន់​) នោះ​គឺ​មានន័យថា​ត្រូវ​ចេះ​មើលថា តើ​ក្នុង​ជីវិត​របស់​ត្រូវ​ប្រឈម​និង​បញ្ហា​អ្វីខ្លះ​? ហើយ​ត្រូវ​សិក្សា​ទៅរក​ពី​ប្រភព​នៃ​បញ្ហា ឬ​ធម្មជាតិ​ដើម​ដែល​នាំ​ឲ្យ​កើតមាន​បញ្ហា​ទាំងនោះ​។​

២/. ជំហាន​ទី​ពីរ នេះ​គឺ​បុគ្គល​គ្រប់រូប​ត្រូវ​ចេះ វិភាគ​ពី​ភាពស្មុគស្មាញ​នៃ​បញ្ហា ឬ​ញែក​ផ្នែក​នីមួយៗ​នៃ​បញ្ហា​។ កត្តា​នេះ​គឺ​ចង់​សម្ដៅ​ដល់​ការដោះស្រាយ​បញ្ហា​។ ការដោះស្រាយ​បញ្ហា​មិនអាច​ក្នុងពេល​តែ​អាច​ដោះស្រាយ​បញ្ហា​បានជា​ច្រើន​នោះទេ ប៉ុន្តែ​គឺ​ត្រូវតែ​បែងចែក​បញ្ហា​ទៅតាម​ផ្នែក​នីមួយៗ ហើយ​រក​ឲ្យ​ឃើញ​ពី​ភាពសាំ​ញាំ​នៃ​បញ្ហា​នោះ រួចហើយ​ដាក់​ចំណុច​ពិចារណា​ស្វែងរក​ដំណោះស្រាយ​។​

៣/.​ជំហាន​ទី​បី​នេះ គឺជា​ដំណាក់កាល​មួយ​ដែលបុគ្គល​គ្រប់រូប​ ត្រូវ​ចេះ​បង្កើត​សម្មតិកម្ម​(​គំនិត​ណែនាំ​) អំពី​បញ្ហា និង​ផ្ដល់នូវ​ដំ​ណោ​ស្រាយ​ជា​ពង្រាង​។​

៤/. ជំហាន​ទី​បួន គឺ​យើង​ត្រូវ​ចាប់ផ្ដើម​វិភាគ​សម្មតិកម្ម​របស់​យើង ដោយ​ផ្ដើមចេញ​ពីបទ​ពី​សោធន៍​ក្នុង​អតីតកាល និង​ជ្រើសរើស​ដំណោះស្រាយ​ដែល​ប្រសើរ​បំផុត ក្នុងពេល​បច្ចុប្បន្ន។​

៥/. ជំហាន​ទី​ប្រាំ ដែលជា​ជំហាន​ចុងក្រោយ​នេះ យើង​ត្រូវដាក់​ដំណោះស្រាយ​ទាំងនេះ​ទៅក្នុង​សកម្មភាព​ប្រតិបត្តិ​ជាក់ស្ដែង ពេលនោះ​ហើយ​យើង​នឹង​ទទួលបាន​លទ្ធផល​ជា​បទ​ពិសោធន៍​ជាក់ស្ដែង​។​

​វិធី​ទាំង​ប្រាំ​ជំហាន​នេះ គឺត្រូវធ្វើ​រហូតដល់​អ្ន​ក​ទទួលបាន​នូវ​វិបាក​គួរ​ជាទី​ពេញចិត្ត​។ វិបាក​ជាទី​ពេញចិត្ត គឺ​ការទទួលបាន​នូវ​អត្ថិភាព​នៃ​សង្គម​ប្រជាធិបតេយ្យ និង​ការលើកកម្ពស់​គុណភាព​នៃ​ជីវិត ហើយ​វិបាក​នេះ​អាច​កើតមានឡើង វា​អាស្រ័យ​លើ​អ្នកមាន​ការគិត​ប្រកបដោយ​កា​រិះគន់​។ ពីព្រោះ​ការគិត​ប្រកបដោយ​កា​រិះគន់​នេះ នឹង​នាំ​ឲ្យ​អ្នក​យល់​ពី​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​សង្គម ហើយ និង​របៀប​ដែល​ត្រូវធ្វើ​ការផ្លាស់ប្ដូរ​វា​។ នៅពេលដែល​អ្នក​គ្មាន​ការគិត​ប្រកបដោយ​ការរិះគន់ នោះ​អ្នក​អាច​នឹង​ធ្លាក់​ទៅក្នុង​ភាពជា​ទាសករ​របស់​អភិជន​មួយចំនួន​តូច​ជាក់​ជាមិនខាន​៕
​ដកស្រង់​ពី​សៀវភៅ​៖ ទស្សនវិជ្ជា​អប់រំ​, រៀបរៀង​ដោយ​សាស្ត្រាចារ្យ អ៊ុន លាង​


© រក្សាសិទ្ធិដោយ thmeythmey.com