ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​ភ្លាមៗ​
21, Apr 2016 , 5:09 pm        
រូបភាព
ដោយ:
​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ចាប់​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​រាយ​ភ្លាមៗ សម្រាប់​ប្រតិបត្តិ​ការផ្ទេរ​មូលនិធិ​អន្តរ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ ដែល​ទទួល​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល​។ ប្រព័ន្ធ​នេះ នឹង​ផ្តល់​ភាព​ឆាប់រហ័ស និង​ងាយស្រួល​ដល់​ពលរដ្ឋ​។ នេះ​បើតាម​សេចក្តីប្រកាស​នៅលើ​គ​ណី​ហ្វេ​ស​ប៊ុ​ករ​បស់ NBC ។​



​នៅក្នុង​សេចក្តីប្រកាស​របស់ NBC ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ភ្លាមៗ​នេះ នឹង​រួមចំណែក​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល និង​ការទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។  សេចក្តីប្រកាស​នេះ​បន្ថែមទៀតថា ប្រព័ន្ធ​មួយ​នេះ នឹង​ពង្រឹង​សកម្មភាព​ទូទាត់​ប្រាក់ ទាំង​នៅក្នុង​វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល កាន់​តែមាន​ប្រសិទ្ធភាព ឆាប់រហ័ស និង​មាន​សុវត្ថិភាព​។

​ប្រព័ន្ធ​ផ្ទេរប្រាក់​ថ្មី​មួយ​នេះ នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជាបឋម ចាប់ពី​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៦ នេះ​តទៅ​៕


Tag:
 ធនាគារជាតិ​
  ប្រព័ន្ធ​ផ្ទេរប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com