ជាតិ
អាកាសធាតុ​៖ កំដៅ​បន្ត​កើនឡើង តែ​អាចមាន​ភ្លៀង​ធ្លា​ក់នៅ​ស្ទើរ​ទូទាំងប្រទេស​
24, Apr 2016 , 8:20 pm        
រូបភាព
ដោយ:
​សីតុណ្ហភាព ចាប់ពី​ថ្ងៃទី​២៣​ខែមេសា ដល់​ថ្ងៃទី​៣​ខែឧសភា នៅ​បន្ត​កើនឡើ់ង តែ​អាចមាន​ភ្លៀង​ធ្លា​ក់នៅ​ស្ទើរ​ទូទាំងប្រទេស​។ ផ្អែក​តាម​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សីតុណ្ហភាព​អតិបរមា​នៅ​តំបន់​ទំនាប​កណ្តាល​ចាប់ពី ៣៨ ដល់ ៤១ អង្សា ខណៈ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​ចាប់ពី​៣៦ ដល់ ៤២ អង្សា​។ ចំណែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​ចាប់ពី ៣៥ ដល់ ៣៧ អង្សា​។


 
​ជាមួយគ្នានេះដែរ ស្ថានភាព​ទឹកភ្លៀង​ចាប់ពី​ថ្ងៃទី​២៣​ខែមេសា ដល់​ថ្ងៃទី​៣​ខែឧសភា អាចមាន​ភ្លៀង​ធ្លាក់​តិច​នៅ​ខេត្តកោះកុង ព្រះសីហនុ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន បាត់ដំបង សៀមរាប និង​ខេត្តពោធិ៍សាត់​។ រីឯ​ស្ថានភាព​ទឹកភ្លៀង​ចាប់ពី​ថ្ងៃទី​២៨​ខែមេសា ដល់​ថ្ងៃទី​៣​ខែឧសភា នៅ​ខេត្តព្រះវិហារ កំពង់ធំ កំពង់ចាម ត្បួ​ង​ឃ្មុំ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ព្រៃវែង ស្វាយរៀង អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្តតាកែវ អាចមាន​ភ្លៀង​ធ្លាក់​តិច​។​
 
​ក្រសួង​ធនធានទឹក ក៏​អំពាវនាវ​ផងដែរ​ឲ្យ​ប្រុងប្រយ័ត្ន​បាតុភូត ភ្លៀង​លាយឡំ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន ចាប់ពី​ថ្ងៃទី​២៨​ខែមេសា ដល់​ថ្ងៃទី​១​ខែ​ឧសា​ភា នៅ​ខេត្តព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បួ​ង​ឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង​។​
 

Tag:
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com