ពីនេះ ពីនោះ
តើ​ពាក្យ «​នៅ​, នូវ​» ប្រើ​ខុសគ្នា​ដូចម្តេច​?
10, Jul 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន ប្រើពាក្យ​ទាំងពីរ​នេះ​មិនសូវ​ដឹង​ពី​អ​ន្ថ​ន័យ​ថា ពាក្យ​«​នៅ​» និង «​នូវ​» ប្រើ​ខុសគ្នា​យ៉ាងណា​នោះទេ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា​៖



ទី​១ ពាក្យ «​នៅ​» មានន័យថា ឋិត​, ស្ថិត​, មាន​, ដែល​មិនទាន់​, ដែលមាន​ទៀត​។ ឧទាហរណ៍​៖ នៅឯណា​?, នៅផ្ទះ​, អស់ហើយ​ឬ​នៅ​?, នៅឡើយ​, នៅទេ​។

​ទី​២ ពាក្យ «​នូវ​» មានន័យថា ពាក្យ​ប្រាប់​ដំណើរ​សម្រេច​អំពើ​ដែល​គេ​ត្រូវធ្វើ​។ ឧទាហរណ៍​៖ បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ​ដោយ​កាយ វាចា ចិត្ត និង​បាន​នូវ​ផល​ល្អ​។ ល​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com