ពីនេះ ពីនោះ
កុក​សមុទ្រ​ជា​ប្រភេទ​បក្សី​ដែល​កម្រ​នៅ​កម្ពុជា​
26, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កុក​សមុទ្រ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែលមាន​មាឌធំ ហើយ​ចំពុះ​និង​ជើង​របស់​វា​មាន​ពណ៌​លឿង និង​ខ្លួន​ពណ៌​ស​។ ចំណែក​កុក​សមុទ្រ មួយ​ប្រភេទ​ទៀត​មានខ្លួន​ពណ៌​ខ្មៅ ចំពុះ​និង​ជើង​ពណ៌​លឿង​។ កុក​សមុទ្រ​នេះ មាន​លក្ខណៈ និង​សណ្ឋាន​ខុសពី​កុក​ដទៃ ដោយពេល​ហើរ​ជើង​ទាំងពីរ​របស់​វា​លយ មក​ក្រោយ ខ្លី​ជាង​កុក​ដទៃ​។ កុក​សមុទ្រ ចូលចិត្ត​រស់នៅ​តាម​ច្រាំង​សមុទ្រ​ដែលមាន​ថ្ម និង​កោះ​តូចៗ ឆ្នេរ​ខ្សាច់​។ ជាទូទៅ​វា​ហើរ​តែមួយ ឬមួយ​គូរ​ប៉ុណ្ណោះ​។ វា​ជា​ប្រភេទ​សត្វ​បក្សី​ដែលមាន​ដោយ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ បក្សី​នេះ បន្ត​ពូជ​ចាប់បី​ខែឧសភា ដល់​ខែធ្នូ ហើយ​មាន​ពង​តែ​៣ ទៅ​ប្រាំ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​





​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com