ពីនេះ ពីនោះ
រាស្ត្រ​រងគ្រោះ​ព្រោះ​មន្ត្រី​ជើង​១០​ច្រើន​
26, Apr 2016 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ កាកគតិ​


​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​

​រឿង​រាស្ត្រ​ខ្វះ​ទឹក​                 ​មន្ត្រី​ភ្លេច​ភ្លឹក​    ​    ​
​មិន​ព្រម​ធ្វើការ​                     ​បែរ​បន្ទោស​រាស្ត្រ​    ​    ​
​ថា​មិន​រាយការណ៍​                  ​ទើប​រឿង​ទឹក​ណា​
​មិនបាន​ដោះស្រាយ​។​

​គេ​ផ្សាយ​ពេញ​ស្រុក​            ​អង្គុយ​នៅ​តុ​    ​    ​
​សម្រាក​ពេលបាយ​                ​ស្តាប់​តែ​វិទ្យុ​
​ឬ​មើល​វេ​ប​សាយ​              ​ដំណឹង​ទាំងឡាយ​
​រត់​ដល់​កន្លែង​។​

​មេឃ​រាំង​ដី​ក្តៅ​              ​ត្រពាំង​ថ្លុក​ជ្រៅ​    ​
​រី​រាក់​បែកផ្សែង​               ​បឹង​ធំ​ក្រោយ​ភូមិ​    ​    ​
​ក៏​បែក​ក្រហែង​              ​រាស្ត្រ​ស្រែក​ក្តែ​ងៗ​
​ម្តេច​ថា​មិនដឹង​?

-​ម្តេច​មិន​ចាំ​ថា​               ​មន្ត្រី​នោះ​ណា​    ​    ​
​ត្រូវតែ​ខំប្រឹង​    ​                ​ស្រាយ​រឿង​តូចធំ​    ​    ​
​កុំ​ចាំ​រាស្ត្រ​ប្តឹង​             ​    ​ខ្វះ​ទឹក​ដល់​ម្លឹ​ង​
​មិនដឹង​មិន​សម​។​

-​បកស្រាយ​ប្រសប់​               ​មន្ត្រី​ជើង​ដប់​
​រាស្ត្រ​រស់​ក្រៀមក្រំ​                ​ល្មម​ភ្ញាក់ខ្លួន​ហើយ​    ​    ​
​លោក ឯកឧត្តម​               ​កុំ​នៅ​សំងំ​
​តែ​ក្នុង​ប៊ុ​យ​រ៉ូ​។​

-​ចេញ​ក្រៅ​ស្តាប់​រាស្ត្រ​           ដែល​ចិត្ត​រង្កៀស​
​នាំគ្នា​ស្រែកថ្ងូរ​           ​      រាស្ត្រ​ចង់​សុខសាន្ត​    ​    ​
​ថ្កើងថ្កាន​សម្បូរ​               ​រស់​បាន​ឈប់​ថ្ងូរ​
​អរគុណ​លោក​ទៀត​៕​    ​    ​    ​    ​


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com