ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «​សម្ភាសន៍​, សម្ភាស​» មួយណា​ត្រូវ​?
22, Oct 2022 , 7:29 am        
រូបភាព
​មនុស្ស​ស្ទើរ​គ្រប់គ្នា ដឹងថា​ពាក្យ​ដែល​ត្រូវ គឺមាន​«​ន៍​»​សរសេរ​ជា​«​សម្ភាសន៍​»​។ ប៉ុន្តែ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ គឺ​ត្រូវ​ទាំងពីរ​អាច​សរសេរ​ជា​«​សម្ភាសន៍​» ឬ «​សម្ភាស​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​នាម មានន័យថា ការនិយាយ​បំភ្លឺ​, ការ​រាក់​រាក់​រកគ្នា​, សម្តី​ឆ្លើយឆ្លង​ឬ​សាសង​ដោយ​លំអុត​។ សព្វថ្ងៃ​ប្រើ​សំដៅយក​ការសុំ​ចួប​នឹង​ជន​ណាមួយ ដើម្បី​សន្ទនា​សាកសួរ​អំពី​កិច្ចការ​ផ្សេងៗ​។ ឧទាហរណ៍​៖ ធ្វើ​សម្ភាស​, ស្តាប់​សម្ភាសន៍​។ ល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com