ពីនេះ ពីនោះ
កុកគ្រោង​ធំ​ជា​កុក​ធំជាងគេ​ក្នុងចំណោម​កុក​ដទៃ​
27, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កុកគ្រោង​ធំ គឺជា​ប្រភេទ​កុក ដែលមាន​មាឌធំ​ជាងគេ មាន​កវែង​ដូច​ពស់​ហើយ​ក្ងក់  ចំពុះ​លឿង​វែង​ស្រួច និង​មាន​ជើង​ពណ៌​ខ្មៅ​។ នៅ​រដូវ​បន្ដ​ពូជ កុកគ្រោង​ធំ​នេះ មាន​ជង្គង់​ពណ៌​ផ្កាឈូក ស្មងជើង និង​ម្រាមជើង​ខ្មៅ ព្រមទាំង​ចំពុះ​ពណ៌​ខ្មៅ​។ កុកគ្រោង​ធំ​តែងតែ​រស់នៅ​តំបន់​វាលភក់​រុក្ខជាតិ បឹង វាលស្រែ ព្រមទាំង​ព្រៃកោងកាង និង​តំបន់ឆ្នេរ​។ ហើយ​សត្វ​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ ប៉ុន្តែ​ស្ថិតនៅ​ក្នុងចំណោម​ប្រភេទ​បក្សី​ដែល​មិនសូវ​សម្បូរ​។ ជាទូទៅ​បក្សី​នេះ បន្ត​ពូជ ចាប់ពី​ខែមិថុនា ដល់​តុលា និង​មាន​ចំនួន​ពង ចាប់ពី​៣ ទៅ​៤​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ ៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com