ពីនេះ ពីនោះ
តើ​មូល​ហេតុអ្វី​បានជា​មានការ​ប្រចណ្ឌ​?
27, Apr 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទំនាក់ទំនង​ស្នេហា រវាង​គូសង្សារ ប្ដី​ប្រពន្ធ តែងតែ​កើតមាន​រូបភាព​ឈ្លោះប្រកែក​គ្នា​។ នៅក្នុង​ការឈ្លោះប្រកែក​គ្នា​នោះ​ផងដែរ ភាគច្រើន​គឺ​កើតចេញពី​ភ្លើង​ប្រចណ្ឌ​។ ប៉ុន្តែ​សួរថា​មូលហេតុ​អ្វី​បានជា​ប្រចណ្ឌ​បើសិនជា​ស្រឡាញ់គ្នា​ហើយ​? ហើយ​ការ​ប្រចណ្ឌ​សុទ្ធតែ​អាក្រក់​ឬ​យ៉ាងណា​? តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​នាំ​ឲ្យ​មានការ​ប្រចណ្ឌ​?



​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​នាំ​ឲ្យ​កើតមាន​ភ្លើង​ប្រចណ្ឌ​រវាង​គូសង្សារ និង​រវាង​ប្ដី​និង​ប្រពន្ធ​៖

- ដោយ​ការស្រឡាញ់​ខ្លាំងពេក​
-​ខ្លាច​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​
-​ខ្លាច​អ្នកដទៃ​ដណ្ដើមយក​មនុស្ស​ដែល​ខ្លួន​កំពុង​ស្រឡាញ់​
-​ឃើញ​ដៃគូ​ប្រកួតប្រជែង​ពូកែ​ឬ​ល្អ​ជាង​ខ្លួន​
-​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នៅ​ជិត​អ្នកដទៃ ហើយ​ញញឹម​ដាក់គ្នា សម្លឹង​គ្នា​ស្និត​ស្នាល និង​និយាយ​ជាមួយនឹង​គ្នា​
-​មានចិត្ត​ហួងហែង ចង់បាន​កម្មសិទ្ធិ​គ្រប់គ្រង​តែម្នាក់ឯង​
-​ឃើញ​ដៃគូ​ខ្លួន​មិនសូវមាន​ចំណាប់អារម្មណ៍​មកលើ​ខ្លួន​
-​ពេល​ឃើញ​ប្ដី​ឬក៏​ប្រពន្ធ​មកដល់​ផ្ទះ​វិញ​នៅពេល​យប់​ជ្រៅ​ពេក​៕

​ហេតុនេះ​ដើម្បី​កែប្រែ​ស្ថានភាព​ភ្លើង​ប្រចណ្ឌ​មកជា​ស្ពាន​សុភមង្គល​ដ៏​ផ្អែមល្ហែម ដៃគូ​ជីវិត​ទាំងអស់​គួរ​ណាស់​នាំគ្នា​យក​មូលដ្ឋាន​គិតពិចារណា​ឲ្យ​បាន​ខ្ពស់បំផុត ដើម្បី​រក្សា​ទំនាក់ទំនង​ស្នេហា​មួយ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com