ពីនេះ ពីនោះ
តើ​មូល​ហេតុអ្វី​បានជា​នារី​ប្រចណ្ឌ​បុរស​?
27, Apr 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការ​ប្រចណ្ឌ​តែងតែ​កើតមាន​មិនថាតែ​បុរស ឬក៏​នារី​នោះទេ​។ ព្រោះថា​ឲ្យ​តែ​ជាម​នុស្ស​ដែលមាន​នូវ​ក្ដី​ស្រឡាញ់ មាន​មនោសញ្ចេតនា គឺ​សុទ្ធ​តែមាន​អារម្មណ៍​មួយ​ដែល​ខ្វល់ខ្វាយ នៅពេល​ឃើញ​ដៃគូ​ជីវិត​របស់ខ្លួន​មាន​ចំណុច​ណាមួយ​ដែល​ខ្លួនគេ​យល់ថា​មិន​ប្រក្រតី​។ ហេតុនេះហើយ ចំពោះ​នារី​ក៏​ដូច្នេះ​ដែរ​។ ខាងក្រោម​ជាហេតុ​ផល​មួយចំនួន​ដែល​នាំ​ឲ្យ​នារី​កើត​មានការ​ប្រចណ្ឌ​ចំពោះ​គូសង្សារ ឬក៏​ស្វាមី​របស់ខ្លួន​៖



១/. ព្រោះ​បុរស​នោះ​ជា​មនុ​ស្សមាន​ប្រាជ្ញា​វាងវៃ និង​ពូកែ​មាន​នារី​ល្អៗ​ស្រឡាញ់​ច្រើន
២/. បុរស​មានទ្រព្យ​សម្បត្តិ​ច្រើន មាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​
៣/. បុរស​មាន​រូបរាង​សង្ហា​មាន​នារី​ចាប់អារម្មណ៍ ចោមរោម​ស្រឡាញ់​ច្រើន​
៤/. បុរស​ចូលចិត្ត​និយាយ សម្លឹងមើល ស្និត​ស្នាល​នឹង​នារី​ផ្សេង​
៥/. បុរស​ចូលចិត្ត​និយាយ​អំពី​នារី​ផ្សេង​ច្រើន​នៅ​ចំពោះមុខ​ភរិយា
៦/. បុរស​ជាម​នុស្ស​សាវ៉ា ចូលចិត្ត​ស្រីៗ​ឬ​មាន​ស្រី​ច្រើន​៕

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​, រៀបរៀង​ដោយ​ភិក្ខុ​លាភ​ស​ម្ប​ន្នោ សុន ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com