ពីនេះ ពីនោះ
កុកគ្រោង​មធ្យម​ស្ថិតក្នុង​ប្រភេទ​បក្សី​កម្រ​
28, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កុកគ្រោង​មធ្យម មាន​សណ្ឋាន​ខុសប្លែក​ពី​កុកគ្រោង​ធំ ដោយ​ចំពុះ​ខ្លី​ហើយ​ទាល ក​ខ្លី​ជាង ជើង​ខ្មៅ​ជាង ចំពុះ​លឿង និង​មាន​អុជ​ខ្មៅ​នៅ​ចុង​ចំពុះ​។ បក្សី​នេះ នៅពេល​បន្ត​ពូជ ចំពុះ​វា​ខាងលើ​រាង​ក្រ​ម៉ៅ រោម​បះៗ នៅ​ដើមទ្រូង និង​កន្ទុយ​។ ជាទូទៅ​គេ​សង្កេតឃើញថា កុកគ្រោង​មធ្យម មាន​វត្ត​មាននៅ តំបន់ដីសើម​ផ្សេងៗ នៅ​វាលភក់​រុក្ខជាតិ និង​វាលស្រែ ។ សត្វ​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ នៅ​តំបន់​ដែល​បាន​រៀបរាប​ខាងលើ ប៉ុន្តែ​វា​ជា​ប្រភេទ​បក្សី​ដែល​មិនសូវ​សំបូរ​នោះទេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ បក្សី​នេះ បន្ត​ពូជ​ចាប់ពី​ខែមិថុនា ដល់ក​ញ្ញា  ហើយ​ក្នុង​មួយ​រដូវ​បន្ត​ពូជ​នេះ វា​អា​ចពង​បាន​ចំនួន​ចាប់ពី​៣​ទៅ​៥ ក្នុង​មួយ​រដូវ​បន្ត​ពូជ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com