ពីនេះ ពីនោះ
កុកគ្រោង​តូច​មានការ​ប្រែប្រួល​សណ្ឋាន​ទៅតាម​រដូវ​កាល​
29, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កុកគ្រោង​តូច មានការ​ប្រែប្រួល​លក្ខណៈ​សណ្ឋាន​ទៅតាម​រដូវ​កាល​។ បក្សី​នេះ​នៅ​រដូវ​មិន​បន្ត​ពូជ ដងខ្លួន​ទាំងមូល​ពណ៌​ស ចំពុះ​ពណ៌​ខ្មៅ ជើង​ខ្មៅ ប្រអប់ជើង និង​ម្រាម​ពណ៌​លឿង​។ ប៉ុន្តែ​នៅ​រដូវ​បន្ត​ពូជ  ក្បាល​របស់​វា​មាន​កំប៉ោយ​រោម​វែង​ពី​រស​សៃ រោម​ទ្រូង និង​កន្ទុយ​បះ​ជ្រោង មាន​ដៅ​ក្រហម​នៅ​ដើម​ភ្នែក​គល់​ចំពុះ ប្រអបជើង​និង​ម្រាម​ពណ៌​ក្រហម​។ សត្វ​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ មាននៅ​គ្រប់​ទីកន្លែង និង​ជា​ប្រភេទ​បក្សី​ដែល​សំបូរ​បំផុត​។ កុកគ្រោង​តូច ភាគច្រើន​គឺ​រស់​នៅតាម​តមបន់​វាលភក់​រុក្ខា​ជាតិ វាលស្រែ តាម​ដំណាំ​កសិកម្ម និង​តំបន់ឆ្នេរ​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ បក្សី​នេះ បន្ត​ពូជ​ចាប់ពី​ខែមិថុនា ដល់​ខែសីហា  ហើយ​ក្នុង​មួយ​រដូវ​បន្ត​ពូជ​នេះ វា​អា​ចពង​បាន​ចំនួន​ចាប់ពី​៣​ទៅ​៥ ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​បន្ត​ពូជ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com