រូបត្លុក
បរិយាកាស​អាកាសធាតុ និង​នយោបាយ​បញ្ចេញ​កម្ដៅ​ដូចគ្នា​!
28, Apr 2016 , 3:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ភាពរាំងស្ងួត​បាន​បង្កើន​កម្ដៅ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្ដៅ​ដែល​បណ្តាលមកពី​អាកាសធាតុ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​សត្វពាហនៈ​ខ្វះ​ទឹក​ផឹក និង​ពិសា​។ ដោយ​មិន​និយាយ​ពី​បញ្ហា​អាកាសធាតុ បរិយាកាស​នយោបាយ​ក៏​ឡើង​កម្ដៅ​ដែរ​។ ការសាកសួរ ចាប់ចង គម្រោង​ប្តឹងផ្តល់ បានកើត​ឡើងជា​បន្តបន្ទាប់​ដែល​រុញច្រាន​ឲ្យ​ស្ថានភាព​នយោបាយ និង​បរិយាកាស​នយោបាយ​ទូទៅ​ឡើងក​ម្ដៅ​។ សរុបសេចក្តី​មក ទាំង​ធាតុអាកាស ទាំង​បរិយាកាស​នយោបាយ​សុទ្ធតែ​ឡើងក​ម្ដៅ​ដូចគ្នា​។ តើ​នៅពេលណា​ទៅ​ទើប​កម្ដៅ​នយោបាយ និង​កម្ដៅ​ធម្មជាតិ​ថយចុះ​ទៅវិញ​?




© រក្សាសិទ្ធិដោយ thmeythmey.com