ពីនេះ ពីនោះ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​ខ្វះ​ជំនឿ​លើ​ខ្លួនឯង​
29, Apr 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
(​បទ​ពាក្យ​៨)
​កំណាព្យ​៖​ថ្មីៗ​(​គ​ង្គ ប៊ុន​ឈឿន​)

​ជំងឺ​ខ្វះ​ជំនឿ​លើ​ខ្លួនឯង      នាំ​ឲ្យ​នឹក​ក្រែង​បារម្ភ​ជានិច្ច 
​ធ្វើ​អ្វី​តែងតែ​ពឹង​គេ​មិន​ភ្លេច ឃើញ​គេ​ជា​ពេជ្រ​ខ្លួនឯង​សំណរ​។​


 
​ជំងឺ​មិន​ជឿ​ខ្លួនឯង​ថា​អាច   នាំ​ឲ្យ​នឹក​ខ្លាច​ធ្វើ​មិន​បានល្អ​
​បង្អន់​ជាតិ​ឯង​បង្អាប់​វប្បធម៌ បែរជា​គាំទ្រ​វប្បធម៌​ដទៃ​។​
 
​ពេលណា​ក៏​ថា​ខ្មែរ​មិន​ដល់​គេ គួរ​ស្តាយ​ម្ល៉េះ​ទេ ខ្មែរ​ភ្លេច​តម្លៃ​
​វប្បធម៌​ដូច​ពេជ្រ​ភ្លេច​ថែ​កែច្នៃ មិន​ឲ្យ​តម្លៃ​ព្រលឹង​ជាតិ​ឯង​។​
 
​បើ​ខ្វះ​ជំនឿ គឺ​ខ្វះ​ឆន្ទៈ ដប់​ពីរលាន​នាក់​ចិត្ត​រេ​ដូច​ផ្សែង​
​គ្មាន​គោល​លំនឹង​ពឹង​លើ​ខ្លួនឯង ភ្លេច​មើល​ដើម​ត្រែង​អាច​ឈ្នះ​ព្យុះ​បាន​។​
 
​បើ​ខ្វះ​ជំនឿ គឺ​អស់សង្ឃឹម        ដូច​មេឃ​ទូរ​ទឹម​ចាំទី​អ​វ​សាន្ត​
​កំចាត់​ជំងឺ​នេះ​ចេញ​ឲ្យ​បាន                ទើប​ខ្មែរ​គ្រប់​ប្រាណ​បាន​លឿន​ទៅមុខ​! ។
០៣.០៦.០១
​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន  (​កវី​ម្ចាស់​ស្ទឹង​សង្កែ​)   
 

© រក្សាសិទ្ធិដោយ thmeythmey.com