ពីនេះ ពីនោះ
កុកក្រក​ក្បាល​ត្នោត​ខ្ចី​
30, Apr 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កុកក្រក​ក្បាល​ត្នោត​ខ្ចី នៅក្នុង​រដូវ​មិន​បន្ដ​ពូជ​មាន​លក្ខណៈ​ដូច​ទៅ​និង​កុក​ស្រុក​ចិន​ដែរ​(Chinese Pond-Heron ) ប៉ុន្តែ​នៅ​ចុង​ស្លាប​ទី​១ មិនមាន​ពណ៌​ខ្មៅ​ដូច​កុក​ស្រុក​ចិន​ទេ​។ ប៉ុន្តែ​នៅ​រដូវ​បន្ត​ពូជ ក្បាល ក និង​ទ្រូង​ពណ៌​ក្រូច​ចាស់ ខ្នង​ខ្មៅ ពោះ​ស​។ កុកក្រក​ក្បាល​ត្នោត​ខ្ចី ភាគច្រើន​គឺ​រស់​នៅតាម​តំបន់ដីសើម​ផ្សេងៗ ជាពិសេស​តាម​តំបន់ឆ្នេរ និង​តំបន់​វាលទំនាប ហើយ​វា​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាននៅ​គ្រប់​ទីកន្លែង​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ បក្សី​នេះ បន្ត​ពូជ​ចាប់ពី​ខែ មិថុនា  ដល់​ខែកញ្ញា​។ បក្សី​នេះ អាច​ពង​បាន​ចំនួន​ចាប់ពី ៣ ទៅ ៥ ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​បន្ត​ពូជ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com