ពីនេះ ពីនោះ
អាវ​មួយ​៖ ម្នាក់​ដេរ​ក ម្នាក់​ដេរ​ដៃ ម្នាក់​ដេរ​ផ្គុំ​… តើ​ជា​គំនិត​របស់​នរណា​?
30, Apr 2016 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក Adam Smith ជា​ទស្សនវិទូ​ជនជាតិ Scotland បាន​បង្កើត​ទ្រឹស្តី​ការបែងចែក​កម្លាំង​ពលកម្ម​។ ទ្រឹស្តី​នេះ បាន​ជួយ​បានធ្វើ​ឲ្យ​មាន​កំណើន​នៃ​ការផលិត​កាន់តែច្រើន ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​។

   


​លោក Adam Smith បាន​ពិសោធ​អំពី​ការធ្វើ​ម្ជុល​។ ក្នុងនោះ​មាន​មនុស្ស​ពីរ​ក្រុម​។ មួយក្រុម​មាន​មនុស្ស ១០​នាក់​។ ក្រុមទី​១ មិនបាន​បែងចែក​កម្លាំង​ពលកម្ម​នោះទេ ពោល គឺ​ពួកគេ​ម្នាក់​ធ្វើជា​អ្នក​ចោះ​រន្ធ​ផង សំលៀង​ម្ជុល​ផង ធ្វើយ៉ាងណា​ឲ្យ​សម្រេច​ជា​ម្ជុល​មួយ​តែម្តង​។ ពួកគេ​ទាំង​១០​នាក់ មួយថ្ងៃ​ផលិត​បាន​ម្ជុល​ចំនួន​១​ប៉ុណ្ណោះ​។ ដោយឡែក ក្រុមទី​២ ឯណោះ​វិញ ពួកគេ​មាន​មនុស្ស​ចំនួន​១០​នាក់​ដូចគ្នា តែ​ពួកគេ​បាន​បែងចែក​កម្លាំង​ពលកម្ម​។ ជា​លទ្ធផល​ក្នុង​រយៈពេល​ថ្ងៃ ក្រុម​នេះ អាច​ផលិត​ម្ជុល​បាន ចំនួន​៤៨.០០០​។ 

​ទ្រឹស្តី​បែង​ចែ​កម្លាំង​ពលកម្ម​នេះ បាន​ជួយ​បង្កើន​ផ​លិ​ភាព​របស់​រោងចក្រ​សហ​គ្រាស យ៉ាងច្រើន​។ ទ្រឹស្តី​នេះ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គ្រប់​វិស័យ​បាន​យក​ទ្រឹស្តី​នៃ​ការបែងចែក​កម្លាំង​ពលកម្ម​មក​អនុវត្តន៍​។ បើ​គេ​ក្រឡេកមើល​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ក៏មាន​ការបែងចែក​ក​ម្លាំ​ង​ពលកម្ម​តាម​ទ្រឹស្តី​របស់គាត់​ដែរ​។ ក្នុងនោះ គេ​ឃើញ​ម្ចាស់​រោងចក្រ បាន​បែងចែក​ការងារ​របស់​កម្មករ​ទៅតាម​ផ្នែក​នីមួយៗ ដូចជា ខ្លះ​ជា​អ្នក​ដេរ​ក ខ្លះ​ដេរ​ដៃ ខ្លះទៀត​ជា​អ្នក​ផ្តុំ​អាវ ចំណែក​ក្រុម​ផ្សេងៗ​ជា​អ្នក​ដា​ក់លេវ ហើយ​ក្រុម​ផ្សេងៗ​ទៀត ជា​អ្នក​អ៊ុត ឬ​អ្នក​វេច​ខ្ចប់​ជាដើម​៕    

​ដកស្រង់​៖ «​ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម


Tag:
 Adam Smith
© រក្សាសិទ្ធិដោយ thmeythmey.com