ពីនេះ ពីនោះ
ខ្មោច​ទើប​ដឹងខ្លួន​
01, May 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដំរី​ជាន់ខ្លា ១៩ ០៤ ២០១៦
​បុរស​កំសត់ ថៃ ធី​ម​



​រាប់លាន​ម៉ែត្រគូប​ឈើ​ត្រូវ​បំផ្លាញ                    ​ឥឡូវ​ជំនាញ​ទើប​ចេះ​ភ្ញាក់ខ្លួន​
​ក្រុមហ៊ុន​រាប់រយ​ដឹក​លក់​ផ្ទួនៗ                        ​ក្រុមហ៊ុន​ចិន​យួន​រាន​ព្រៃ​យក​ដី​។​

​កាប់​វាល​អស់​ច្រោះ​យក​ឈើ​ល្អ                        ​ពូជឈើ​កំររ​លាយ​ពី​ព្រៃ​
​រាស្ត្រ​កាប់​តិចតួច​ត្រូវប៉ាន់​មន្ត្រី                     ​ខ្លះ​ដូរ​ឡាន​ថ្មី​ជំរិត​ប្រជា​។​

​យី​ឌុប​ដឹកឈើ​រូង​អស់​ផ្លូវថ្នល់                      ​មន្ត្រី​ឥត​ខ្វល់​ឃាត់​ឃាំ​រាំងរា​
​តែបើ​រទេះ​គោយន្ត​ច្បាស់​ជា                     ​រូតរះ​ម្នីម្នា​ចាប់​គោះ​ទារប្រាក់​។​

​ជំនាញ​ដេកលក់​ប្រៀបបាន​ខ្មោច​ស្លាប់                     ​ព្រៃឈើ​គេ​កាប់​ដួលរលំ​បាក់​
​ដឹក​លក់​ឱ្យ​ឈ្មួញ​ជួញដូរ​សាច់ប្រាក់                     ​មន្ត្រី​អប្បលក្ខណ៍​ទើប​ភ្ញាក់កំណើត​។​
 
​ពេល​ព្រៃឈើ​សល់​គេ​ថា​ខឹង​គេ                      ​ចាប់​មិន​គិត​ទេ​ចិត្ត​មហា​ឆើត​
​ក្អេងក្អាង​ឫកពារ​ពួក​អត់​កំណើត                      ​ការពារ​មិនកើត​កាត់​ក​ខ្លួន​ចោល​។​

​ខ្មោច​ភ្ញាក់ខ្លួន​ហើយ​តែ​យឺត​ពេល​អស់                   ​ព្រៃឈើ​ហិន​ខ្សោះ​រាស្ត្រ​ខ្មែរ​ដេញដោល​
​មន្ត្រី​ខេរ​ខឹង​ភ្នែក​បើក​កំ​ផោ​ល                ​ចាប់​ទាំង​កំរោល​ដាក់​ខ្នោះ​ច្រ​វ៉ា​ក់​។​

​ការពារ​ខ្មោច​អី​ព្រៃ​រលាយ​អស់                 ​ដី​ខ្សត់​ក្រៀមក្រោះ​ដោយ​អំណាច​ប្រាក់​
​ឈ្មួញ​សូក​មន្ត្រី​ជំនាញ​ត្របាក់                   ​ស្រឡាញ់​ទឹកប្រាក់​ជាង​ស្រឡាញ់​ជាតិ​។


© រក្សាសិទ្ធិដោយ thmeythmey.com