ពីនេះ ពីនោះ
កវី គ​ង្គ ប៊ុន ឈឿន​៖ ជំងឺ​ជឿ​ព្រេងវាសនា​
30, Apr 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
កវី គ​ង្គ ប៊ុន ឈឿន​៖ ជំងឺ​ជឿ​ព្រេងវាសនា​


​បទ​ពាក្យ​៥

​ដុត​ធូប​ផ្សង​វាសនា                ឲ្យ​ហោរា​ជួយ​ទស្សន៍ទាយ​
​ដេញ​លេខ​តាម​ទំនាយ           ទាយ​រក​ជោគជ័យ​សេរី​។

​ពេលណា​សង្គម​ខ្មៅ              អួរ​អាប់​ក្តៅ​ក្នុង​ហទ័យ​
​មាន​ជន​ខ្មែរ​ប្រុស​ស្រី               ខ្លះ​រំពៃ​ពឹង​ធូប​ទាន​។​

​ស្រោច​ទឹក​លើករាសី          ផ្ចង់ស្មារតី​ផ្តោត​វិញ្ញាណ​
​សុំ​ជួយ​ឲ្យ​បាន​មាន           កុំ​អត់ឃ្លាន​ដូច​សព្វថ្ងៃ​។

​ខ្លះ​ទាយ​រក​សង្សារ              ខ្លះ​ប្រាថ្នា​សួរ​លាភ​ជ័យ​
​តើ​ឆ្នាំ​ពីរពាន់​បី         បោះឆ្នោត​ថ្មី ជាប់​ទៀត​ទេ​!​។

​ខ្លះ​បែប​មានសង្ឃឹម                  សើច​ញញឹម​ស្រស់​ជា​ទ្វេ​
​ខ្លះ​ភ័យខ្លាច​ចាញ់​គេ              ឱន​មុខ​ខ្វេ​មិន​ចេញ​ស្តី​! ។ ១០.០២.០២ 

​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន  (​កវី​ម្ចាស់​ស្ទឹង​សង្កែ​) 


Tag:
 គ​ង្គ ប៊ុន​ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com