ពីនេះ ពីនោះ
ខ្មែរ​មិនគួរ​ភ្លេច​
01, May 2016 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្មែរ​មិនគួរ​ភ្លេច​


​បុរស​កំសត់ ថៃ ធី​ម​

​វប្បធម៌​សិល្ប​ខ្មែរ​ល្អ​ឯក                   ​សម្បូរ​ប្លែកៗ​ស្នាដៃ​ដូនតា​
​យុវជន​ខ្មែរ​អើយ​រួម​ដៃ​រក្សា                   ​យើង​ជាតិ​ខេមរា​ពូជ​សាង​អង្គរ​។​

​តំណែល​យើង​ច្រើន​សេសសល់​គង់​វង់                  ​ខ្មែរ​យើង​ជ្រោង​ទង់ព្រលឹង​ជាតិ​ល្អ​
​យីកេ​ល្ខោនខោល​និង​ទេពអប្សរ                      ​ចម្លាក់​បរ​វរ​នៅលើ​ប្រា​ង្គ្រ​ប្រា​។​

​បោះអង្គញ​ទាញ​ព្រ័​ទ្ធ​លេង​លាក់កន្សែង                   ​ចោល​ឈូង​ប្រលែង​កូន​មាន់​ផង​ណា​
​ដេញចាប់​កូនខ្លែង​ល្បិចល្បង​ប្រាជ្ញា                      ​ខ្មែរ​គួរ​រក្សា​ឱ្យបាន​គង់​វង់​។​

​ត្រុ​ឌ​ឆៃយ៉ាំ​របាំ​គោះត្រលោក                      ​ល្បំ​ទាក់​ក្រ​ងោក​អប្សរា​រេរង់​
​ដៃជើង​ល្វត់ល្វន់​ស្លៀកពាក់​សម​ទ្រង់                     ​ខ្នង​ស្បាយ​បំពង់​ល្បាំ​ជី​ចាក់​គ្រើល​។​

​ល្បាំ​គោះអង្រែ​រុត​ជញ្ជាត់​ត្រី                      ​ដក​ក្រវ៉ា​ញ​ស្រស់​ស្រី​នាំ​ប្រុស​ព្រាន​ព្រើល​
​ល្បិច​ល្បោ​ច​សាស័ព្ទ​ចំបាប់​គ្នា​មើល                  ​លោត​ញាប់​រង្វើល​មើល​ផ្ទៃ​ស្រុក​ខ្មែរ​។​

​ស្លៀក​ហូល​ផាមួង​បួងសក់​អាវប៉ាក់             ​ដៃ​កាន់​ចានស្រាក់​ទៅ​វត្ត​រួម​ម៉ែ​
​បង់ករ​ក្រ​ម៉ា​ដើរលេង​ស្រុកស្រែ​               ​នេះ​ទំនៀម​ខ្មែរ​កូន​មិនគួរ​ភ្លេច​។​

​ដំរី​ជាន់ខ្លា ០៨ ០៤ ២០១៦



© រក្សាសិទ្ធិដោយ thmeythmey.com