ពីនេះ ពីនោះ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​លាប​ពណ៌​គ្នា​
01, May 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​លាប​ពណ៌​គ្នា​


(​បទ​ពាក្យ​៥)

​ជំងឺ​លាប​ពណ៌​គ្នា                  នៅ​កម្ពុ​ជាមាន​មិន​ចប់​
​ត​គ្នា​ជា​ទម្លាប់                  បើ​គេ​ស្អប់​នរណាម្នាក់​!​។​

​ចោទថា​ក្រហម ខៀវ                 គ្មាន​ស្រាវជ្រាវ​ឲ្យ​ជាក់លាក់​
​បែង​ចែកជា​ពួក​បក្ស                     លួច​កាប់​ចាក់​បាញ់ប្រហារ​។​

​គួរ​ឲ្យ​ខ្លាច​អ្វី​ម្ល៉េះ                     ជំងឺ​នេះ​កាច​អស្ចារ្យ​
​ខ្លះ​ត្រូវគេ​ប្រហារ                              ហើយ​ចោទថា ជា​អាប​ធ្មប់​

​ឈាម​ខ្មែរ​ពណ៌​តែមួយ             ហេតុម្តេច​ឡើយ​ប្តូរ​ពណ៌​គ្រប់​
​យក​ថ្ងៃ​ធ្វើជា​យប់            ខ្មែរ​គួរ​ឈប់​លាប​ពណ៌​គ្នា​! ។

៣០.១២.០១

​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន  (​កវី​ម្ចាស់​ស្ទឹង​សង្កែ​)


Tag:
 គ​ង្គ ប៊ុន​ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com