ព័ត៍មានសុខភាព
​អ្នក​ស្គម ញ៉ាំ​អី ក៏​នៅតែ​ស្គម អ្នក​ធាត់​វិញ គ្រាន់តែ​ហិតក្លិន ក៏​ធាត់​ដែរ ហេតុអ្វី​?
23, Oct 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ធាត់​ជ្រុល បានក្លាយ​ទៅជា​បញ្ហា​ដ៏​ធំ​មួយ ដោយសារតែ​វា មិន​ត្រឹមតែ​ជា​បញ្ហា រូបរាងកាយ​តែមួយ​មុខ​ទេ តែ​ក៏​អាច​បង្ក​ជា​បញ្ហា​សុខភាព ជាច្រើន​ទៀតផង​ដែរ​។ ជាក់ស្តែង បើសិនជា​យើង មិន​ទៅក្នុង​បណ្តាញ​សង្គម​នានា ជាពិសេស Facebook យើង​ច្រើនតែ​ជួប​យុវវ័យ​ជាច្រើន រអ៊ូរទាំ​អំពី​ការឡើង​ទម្ងន់​របស់ខ្លួន​ដោយ​និយាយថា “​អ្នក​ស្គម គេ​ញ៉ាំ​អី​ក៏​នៅតែ​ស្គម អ្នក​ធាត់​វិញ គ្រាន់តែ​ហិតក្លិន​ក៏​ធាត់​ដែរ​”​។ ដូច្នេះ វា​ពិតជា​ធ្វើ​ឲ្យ​ពួកគេ ឆ្ងល់​ខ្លាំងណាស់ ហើយក៏​មិនដឹង​មកពី ហេតុអ្វី​បានជា​អញ្ចឹង​ដែរ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​មូលហេតុ​មួយចំនួន ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ធាត់ ឡើង​ទម្ងន់​ដោយ​មិន​ទាក់ទង នឹង​ការ​ញ៉ាំ​ចំណីអាហារ​ទេ​។​



​អតុល្យភាព​
​ករណីនេះ ចង់​និយាយថា បើសិនជា​អ្នក​ញ៉ាំ ១,០០០ កាឡូរី អ្នក​គួរតែ​ចំណាយ​វា​ចោល​វិញ តែ​បើសិនជា​អ្នក​មិន​ព្រម​ធ្វើការ ដើម្បី​រំលាយ​វា​ទេនោះ វា​នឹង​បំ​លែង​ទៅជា ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ដែល​វា​កក់​នៅតាម​ក្បាលពោះ ភ្លៅ ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច​កក​នៅក្នុង​សរសៃឈាម ដែលជា​ហេតុ​នាំ​ឲ្យ​មាន គ្រោះថ្នាក់​យ៉ាងខ្លាំង​ដល់​សុខភាព ជាពិសេស ជំងឺ​បេះដូង​សរសៃឈាម​តែម្តង នោ​ពេល​អាយុ​កាន់តែច្រើន​។​

​គម្រូ​ពី​ឪពុកម្តាយ និង​ខ្លួនឯង​
​ទំនួល​ខុសត្រូវ សម្រាប់​សុខភាព​កូន​ម្នាក់ៗ និង​ការផ្គត់ផ្គង់​អាហារូបត្ថម្ភ ត្រឹមត្រូវ​បំផុត​នោះ​គឺ ឪពុកម្តាយ ជាពិសេស​ម្តាយ​តែម្តង ព្រោះ​ពួកគេ​ជា​អ្នក ដែល​ងាយ​ដែល​ត្រូវ​បានកូនៗ​របស់ខ្លួន ងាយ​សម្រប​ខ្លួន និង​ធ្វើតាម​ណាស់​។ ឧទាហរណ៍ បើសិនជា​អ្នក​ចូលចិត្ត ញ៉ាំ​ផ្អែម​ច្រើន​នោះ កូន​របស់​អ្នក ពិតជា​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​ឡើយ​។​

​ការរំលាយ​អាហារ​ខុសគ្នា​
​មាន​មនុស្ស​មួយចំនួន ដែលមាន​សំណាង បាន​ញ៉ាំ​អ្វីដែល​ពួកគេ​ចង់​ញ៉ាំ​ហើយ តែ​មិន​ឡើង​ទម្ងន់​។ នេះ​ដោយសារតែ​ការរំលាយ​របស់​ពួកគេ មាន​លក្ខណៈ​លឿន​ជាងគេ​។ ពួកគេ​អាច​ញ៉ាំ​ច្រើនជាង ៣,៥០០ កាឡូរី​ក្នុង​មួយថ្ងៃ នៅតែ​មិនអាច​ឡើង​ទម្ងន់​បាន​ទៀត​។ ផ្ទុយទៅវិញ អ្នកផ្សេង​ញ៉ាំ​តែ​ពីរ​បី​កាឡូរី​ប៉ុណ្ណោះ បែរជា​នៅតែ​ឡើង​ទម្ងន់​ទៅវិញ​។​

​ទម្លាប់​អាក្រក់​
​ចូរ​ប្រាកដថា អ្នក​បាន​លុបបំបាត់​ទម្លាប់​អាក្រក់​ទាំងនោះ ដូចជា ញ៉ាំ​អាហារ​ពេលព្រឹក​លឿន ញ៉ាំ​អាហារ​ថ្ងៃត្រង់​សម្បូរ​ខ្លាញ់ និង​ក្រ​ញ៉ាំ​អាហារ​ពេលយប់ និង​ញ៉ាំ​ច្រើនៗ​។​

​ដំណរ​ពូជ​
​ពេលខ្លះ និន្នាការ​នាំ​ឲ្យ​ធាត់​ខ្លាំង អាចជា​រឿង​មួយ​បង្កឡើង​ដោយ​ដំណរ​ពូជ​ដែរ​។ រឿងនេះ​ក៏​អាស្រ័យ​ទៅតាម​អ្វី ដែលជា​រាងកាយ​របស់​ពួកគេ​មាន​ដែរ​។ ប៉ុន្តែ រឿងនេះ​មិនមែន​មានន័យថា បើសិន​បើ​ឪពុកម្តាយ​ស្គមៗ កូនៗ​ត្រូវតែ​ស្គម​ដែរ​នោះទេ​។​

​ហេតុផល​ចិត្តសាស្ត្រ​
​ខួរក្បាល​របស់​យើង មិនអាច​ឆ្លើយតប​ត្រឹមត្រូវ​ឡើយ នៅពេល​យើង​ខឹង សាំ​ចិត្ត ឬ​ស្ត្រេ​ស​។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ពួកគេ​នឹងមាន​តម្រូវការ​កាឡូរី និង​ថាមពល​កាន់តែច្រើន​។ យ៉ាងណាមិញ អ្នក​អាច​យកឈ្នះ​បញ្ហា​នេះ​បាន តាមរយៈ​ការហាត់​ប្រាណ​។ ទោះបីជា​ការហាត់​ប្រាណ​ធ​ម្ម​តាៗ​បំផុត ក៏​នឹង​ជួយ​បន្ធូរ​អារម្មណ៍ និង​បង្ការ​ការ​ឃ្លាន​អាហារ​ខ្លាំង​បានដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com