ជាតិ
លោកតា វណ្ណ ម៉ូលីវណ្ណ មិនមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ
02, May 2016 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រោយពី​មាន​ក្រុមនិស្សិត​នៃ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​ទៅសួរសុខទុក្ខ​លោកតា វណ្ណ ម៉ូលីវណ្ណ នៅ​គេហដ្ឋាន​របស់លោក​នៅក្នុង​ខេត្តសៀមរាប រួច​ថតរូប​លោកតា​កំពុង​សម្រាន្ត​បិទ​ភ្នែក​នោះ កាសែត​ក្នុងស្រុក​មួយចំនួន​ក៏បាន​សរសេរថា លោកតា វណ្ណ ម៉ូលីវណ្ណ ត្រូវបាន​គ្រូពេទ្យ​សង្គ្រោះបន្ទាន់​។ ព័ត៌មាន​នេះ ត្រូវបាន​ទាត់ចោល​ទាំងស្រុង និង​ភ្លាមៗ ដោយ​លោក ជឿន ដែលជា​តៃកុង​បើករថយន្ត​ផ្ទាល់​របស់​ស្ថាបត្យករ​ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។



​លោក ជឿន មិនមែន​ត្រឹមតែ​ជា​អ្នកបើកបរ​រថយន្ត​ជូន​លោក វណ្ណ ម៉ូលីវណ្ណ អាយុ ៩០​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​លោក គឺជាអ្នក​មើលថែទាំ​លោកតា វណ្ណ ថែម​ទៀតផង​។ លោក ជឿន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​មុននេះ​បន្តិច​ថា លោកតា វណ្ណ មិនមាន​បញ្ហា​សុខភាព​ដូច​គេ​ថា​នោះទេ​។ លោក ជឿន ថា​៖«​លោកតា​មាន​សុខភាព​ល្អ​ដូច​ធម្មតា គាត់​គ្រាន់តែ​អស់កម្លាំង​បន្តិច​ដោយសារ​មេឃ​ក្តៅ​ពេក​។ វេជ្ជបណ្ឌិត​ជនជាតិ​ថៃ​ទើប​ពិនិត្យ​គាត់​ហើយ ហើយ​គាត់​និយាយថា សុខភាព​លោកតា វណ្ណ ធម្មតា និង​ល្អ​ទាំងអស់​។ គាត់​អស់កម្លាំង​តិចតួច​ទេ​»​។ 
 
​លោក ជឿន បន្តទៀតថា លោកតា វណ្ណ ឥឡូវនេះ ស្នាក់​នៅឯ​គេហដ្ឋាន ហើយ​ពិសា​អាហារ​បាន​ដូច​ធម្មតា​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com