ពីនេះ ពីនោះ
កុក​សំបក​ត្រពាំង​មានខ្លួន​ពណ៌​សំបក​ត្រពាំង​
12, May 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​កុក​សំបក​ត្រពាំង គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែលមាន​ខ្លួន​ពណ៌​សំបក​ត្រពាំង រាង​ដូច​កុក​ម្ទេស​ទុំ បន្ទូលក្បាល​ខ្មៅ ពេល​ហើរ​ស្លាប​ទី​១ ស្លាប​ទី​២ និង​កន្ទុយ​ពណ៌​ខ្មៅ​។ បក្សី​នេះ ចូលចិត្ត​រស់នៅ​តាម​វាលស្មៅ ត្រែង​ខ្ពស់ៗ តំបន់​វាលភក់​រុក្ខជាតិ ជួនកាល​មាននៅ​តាម​វាលស្រែ​ផងដែរ​។ បក្សី​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ ជាពិសេស​សំបូរ​ភាគច្រើន​នៅ​តំបន់​បឹង​ទន្លេសាប​។ ចំពោះ​រដូវ​បន្ដ​ពូជ​វិញ បក្សី​នេះ បន្ត​ពូជ ចាប់ពី​ខែមីនា ដល់​ខែវិច្ឆិកា​ជា​រៀងរាល់ឆ្នាំ​។​



 ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com