ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា គ្រោង​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​បក្ស​ខេត្ត​ស្តីពី​វិធីសាស្ត្រ​ក្នុងការ​នាំសារ​នយោបាយ​
06, May 2016 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៤ ខែឧសភា លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទៅ​ក្រុមការងារ​ថ្នាក់​រាជធានី​-​ខេត្ត​ថា គណបក្ស​នឹង​រៀបចំ​វេទិកា​បណ្តុះបណ្តាល​គណៈ​ប្រតិបត្តិ ស្តីពី​វិធីសាស្ត្រ​ក្នុងការ​នាំសារ​នយោបាយ និង​គោលការណ៍​មូលដ្ឋាន «​វិមជ្ឈការ​អំណាច​»​។​

 
​ការបណ្តុះបណ្តាល​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ដឹកនាំ​មូលដ្ឋាន​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។​
 
​អ្នក​ដែល​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​រួមមាន ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ និង​ថ្នាក់ដឹកនាំ​ចលនា​យុវជន ស្ត្រី ខ្មែរឥស្លាម ដោយ​ពេលវេលា​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​៕

Tag:
 សង្គ្រោះ​ជាតិ​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com