អត្ថបទពាណិជ្ជកម្ម
​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បានរៀបចំ​ការប្រកួត​កីឡា​ស្គី​ទឹកកក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ជា​លើក​ទី​២
09, May 2016 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ទីលាន Ice Park Cambodia ផ្សារ​ទំនើប អ៊ី​អន ជាន់​ទី ៤ នៅ​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៦ សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បានរៀបចំ​ការប្រកួត​កីឡា​ស្គី​ទឹកកក​កម្ពុជា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ជា​លើក​ទី​២​ដែល​កម្មវិធី​នេះ​ព្រឹត្តិការណ៍​នេះ​ចាប់ផ្តើម​ពី​វេលា​ម៉ោង ២ រសៀល​រហូតដល់​ម៉ោង ៤:៣០ រសៀល​។

​កីឡា​ស្គី​ទឹកកក​ជា​ប្រភេទ​កីឡា​រដូវរងា ដែល​គេ​បានដាក់​ចូល​ជា​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​១៩០៨ និង​ជា​កីឡា​ដែលមាន​ការពេញនិយម​បំផុត​នៅលើ​ពិភពលោក​បច្ចុប្បន្ន​។ សម្រាប់​កម្ពុជា​នេះ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​៧ ឧសភា​នេះ សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស្គី​ទឹកកក​កម្ពុជា ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ នៅ​ទីលាន Ice Park Cambodia ផ្សារ​ទំ​អី​អន​ម៉​ល ដែល​កីឡា​មួយ​នេះ នឹងត្រូវ​ជំរុញ​វិត្ត​ន៍​ខ្លួន​សម្រាប់​ការប្រកួត​ជា​អន្តរជាតិ​នៅ​ថ្ងៃមុខ​។​លោក ម៉េង ហៀ​ង ប្រធាន​សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា​បាន​មានប្រសាសន៍ថា​” សហព័ន្ធ​យើង​កំពុងធ្វើការ​យ៉ាង​ស្វិតស្វាញ ដើម្បី​ឲ្យ​ក្លាយខ្លួន​ទៅជា​សហ​ជិ​ក​ផ្លូវការ​របស់​សហព័ន្ធ​ស្គី​ទឹកកក​អន្តរជាតិ​(ISU)​ហើយ​កម្ពុជា​និង​មាន​សិទ្ធ​គ្រប់គ្រាន់​ដើម្បី​ត្រៀមលក្ខណៈ​ប្រកួត​ក្នុង SEA Games ២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​ព្រមទាំង Asian Winter Games SAPPORO ២០១៧ នៅ​ប្រទេស​ជប៉ុន​”​។ លោក​បាន​បន្តថា យើង​សង្ឃឹមថា ថ្ងៃ​ណាមួយ​កម្ពុជា​នឹង​អាច​មានឱកាស​ចូលរួម​ប្រកួត​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ធំៗ​ដូចជា ស៊ី​ហ្គេម អេ​ស៊ាន និង អូឡាំពិក​រដូវរងា​លើ​ឆាក​អន្តរជាតិ ហើយក៏​សង្ឃឹម​ទៀតថា ក្រសួង​អប់រំ យុវជន និង កីឡា​និង​ទទួល​សំណើរ​ស្នើសុំ​គោលការណ៍ ដើម្បី​ដាក់បញ្ចូល​កីឡា​ស្គី​ទឹកកក ចូលក្នុង​កម្មវិធី​ប្រកួត​កីឡា​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្កើតបានជា​កីឡាករ​-​កីឡា​ការ​នី បាន​ចូលរួម​ក្នុងការ​ប្រកួត​កីឡា SEA Gmaes ក្នុង​ឆ្នាំ​ខាងមុខ ខណៈ​កីឡាករ -​កីឡា​ការ​នី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ប្រកួត​ដណ្តើម​មេដាយ​ជូន​ប្រទេសជាតិ​”​។


លោក Ben Blandford គ្រូបង្វឹក​បាន​ឲ្យ​ដឹងថា​” យើង​នឹង​លើកកម្ពស់​វិស័យ​កីឡា​ស្គី​ទឹកកក​កម្ពុជា​”​វា​ត្រូវតែ​ចាប់​ទុក​ថា​ជា​ប្រភេទ​កីឡា​រដូវរងា ដែល​នេះ​ជា​ទស្សនៈ​របស់​ជនបរទេស នៅក្នុង​ឱកាស​ធាតុ​ត្រូពិច​នេះ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​រត់គេចខ្លួន​ចេញពី​កំដៅ​ចូលមក​ជិះ​ស្គី​ទឹកកក​នេះ ដែលជា​សកម្មភាព​កម្សាន្ត​ដ៏​អស្ចារ្យ បូកផ្សំ​និង​ភាពសប្បាយ​រីករាយ​ក្នុង​ទស្សនីយភាព​មួយ​ផងដែរ​៕


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com