ពីនេះ ពីនោះ
ក្រៀល​ជា​បក្សី​ក្បាល​ត្រងោល​ក្រហម​
10, May 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រៀល គឺជា​ប្រភេទ​បក្សី​ដែលមាន​ខ្លួន​ធំ​ហើយ​ខ្ពស់ សំ​បុរស​ប្រផេះ ក្បាល​ត្រងោល​ក្រហម​ដោយមាន​បន្ទូលក្បាល​ប្រផេះ និង​ជើង​ក្រហម​វែង​ចំពុះ​វែង​ត្រង់ ស្លាប​ទី​១​ពណ៌​ខ្មៅ​។ បក្សី​នេះ​ភាគច្រើន​រស់នៅ​តំបន់​ទំនាប់​លិច​ទឹក វាលស្រែ តាម​តំបន់​វាលស្មៅ​ក្នុង​ព្រៃរបោះ​។ ជា​ទម្លាប់​របស់​បក្សី​ប្រភេទ​នេះ គឺ​នៅ​រដូវប្រាំង​វា​តែងតែ​រកស៊ី​ជា​ហ្វូង ចំណែក​នៅ​រដូវវស្សា​វា​បន្ត​ពូជ​តែ​ឯកឯង​។ បក្សី​នេះ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ នៅតាម​តំបន់​ដែល​វា​រស់នៅ ប៉ុន្តែ​មាន​ជាពិសេស​នៅ​តំបន់​ភាគ​ខាងជើង​បឹង​ទន្លេសាប ដោយមាន​ជាពិសេស​នៅ​ខេត្តបន្ទាយមានជ័យ និង​តាកែវ​។ ផ្ទុយទៅវិញ បក្សី​នេះ​បង្ហាញ​វត្តមាន​ច្រើន​នៅ​ខេត្តបាត់ដំបង ព្រះវិហា និង​ខេត្តមណ្ឌលគិរី  នៅ​រដូវវស្សា​ដែលជា​រដូវ​សម្រាប់​បក្សី​នេះ​បន្ត​ពូជ​។ ការបន្ដ​ពូជ​របស់​បក្ស​នេះ​គឺ​ចាប់ផ្ដើម​ពី​ខែ មីនា ដល់​ខែតុលា ដោយ​មួយឆ្នាំ​មាន​ពង​តែ ១​ទៅ​៣ ពង​ប៉ុណ្ណោះ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com