ពីនេះ ពីនោះ
តើពាក្យ «អត្តនោម័ត និង អត្តនោម័តិ» មួយណាទើបត្រឹមត្រូវ?
× ចំពោះពាក្យថា «អត្តនោម័ត និង អត្តនោម័តិ» កន្លងទៅមានអ្នកសរសេរខុសច្រើនណាស់ នេះប្រសិនបើយោងទៅតាមវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ ព្រោះថាក្នុងចំណោមពាក្យទាំងពីរនេះ គេសង្កេតឃើញថា គេនិយមសរសេរថា «អត្តនោម័ត» ដែលជាពាក្យគ្មាននៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ទៅវិញ។
ក្នុងចំណោមពាក្យទាំងពីរនេះ សាធារណជន ត្រូវសរសេរថា «អត្តនោម័តិ» ទើបជាពាក្យដែលត្រឹមត្រូវតាមវចនានុក្រមខ្មែរ។ ពាក្យនេះ មានថ្នាក់ពាក្យជា(ន.) និង(បា.) មានន័យថា គំនិតនៃខ្លួន, ការយល់ឃើញដោយគំនិតរបស់ខ្លួន។ ឧទាហរណ៍ និយាយតាមអត្តនោម័តិ, សេចក្ដីនេះជាអត្តនោម័តិ។
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com