ពីនេះ ពីនោះ
× រនាលពណ៌ គឺជាប្រភេទបក្សីមួយប្រភេទដែលមានខ្លួនពណ៌ស ស្លាបទី១ និងទី២ពណ៌ខ្មៅ ចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូងចំពុះធំវែងលឿងកោងខុបចុះបន្តិច។ បក្សីនេះ នៅពេលបន្ដពូជ ស្បែកក្បាលរបស់វាឡើងក្រហម ចំណែកឯចំពុះពណ៌ផ្កាឈូក។ គេសង្កេតឃើញថា បក្សីនេះភាគច្រើនរស់នៅតំបន់ដីសើមផ្សេងៗ ព្រៃលិចទឹក និងទំនាបលិចទឹក និងជាទូទៅវាចូលចិត្តរស់នៅនិងរកចំណីទាំងហ្វូងៗ។ ចំពោះតំបន់ដែលវាបង្ហាញវត្តមានច្រើនជាងគេ និងមានបន្ទាយពងកូនដ៏ធំ គឺនៅបឹងទន្លេសាបនៅរដូវប្រាំង រដូវវស្សានៅតាមតំបន់ទំនាប។ រនាលពណ៌ នេះធ្វើការបន្ដពូជចាប់បីខែវិច្ឆិកា ដលខែឧសភា ហើយមានចំនួនពងចាប់ពី២ ទៅ៥ពង។
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com