ពីនេះ ពីនោះ
តើ​លើ​លោក​នេះ ពិតជា​មានព្រលឹង​ដែរឬទេ​?
13, May 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក អា​រី​ស្តូ​ត​(Aristotle) ទស្សនវិទូ​ជនជាតិ​ក្រិច​សម័យបុរាណ បាន​អះអាងថា នៅពេល​សារពាង្គកាយ​មនុស្ស​ស្លាប់ ព្រលឹង​មនុស្ស​ក៏​ស្លាប់​តាម​សារពាង្គកាយ​ដែរ ពីព្រោះ ព្រលឹង និង​សារពាង្គកាយ គឺ​មិនអាច​ផ្តាច់ចេញ​គ្នា​បានទេ​។


 
​កើត​នៅ​ឆ្នាំ​៣៨៤ ដល់​ឆ្នាំ​៣២២ មុន​គ្រឹ​ស្ត​សករាជ លោក អា​រី​ស្តូ​ត បាន​បែងចែក​ព្រលឹង​ជា​បី​ក្រុម​៖

​ក្រុមទី​១៖ ព្រលឹង​រុក្ខជាតិ គឺជា​ព្រលឹង​ដែលមាន​សកម្មភាព​ចិញ្ចឹម និង​បង្កើត ហើយ​វា​ជា​ព្រលឹង​ថ្នាក់ទាប​។

​ក្រុមទី​២៖ ព្រលឹង​សត្វ គឺជា​ព្រលឹង​ដែលមាន​ឥន្ទ្រី​យារ​ម្មណ៍​។ វា​គឺជា​ព្រលឹង​ថ្នាក់​មធ្យម  ដោយមាន​ឧត្តមភាព​៣​យ៉ាង គឺ លំ​នឹកគិត ចំណង់ និង​ចលនា​។

និង​ក្រុមទី​៣៖ ព្រលឹង​មនុស្ស គឺជា​ព្រលឹង​ដែលមាន​វិចារណញ្ញាណ​។ វា​ជា​ព្រលឹង​ថ្នាក់​ខ្ពស់បំផុត ដែល​ចេះ​ត្រិះរិះ​ពិចារណា​៕     

​ប្រភព​៖ «​ប្រវត្តិ​ទស្សនវិជ្ជា​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត ឆ​យ យី​ហ៊ាង​


© រក្សាសិទ្ធិដោយ thmeythmey.com