ជាតិ
សម្តេច ហ៊ុន សែន​៖ មន្ត្រី​រដ្ឋាភិបាល និង​សហគមន៍​ព្រៃឈើ​គួរ​មើលគ្នា​ក្នុង​ភាពជា​ដៃគូរ​
12, May 2016 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពី​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​ការងារ​ក្នុងការ​ការពារ​ព្រៃឈើ​ឲ្យ​បានច្បាស់លាស់ ដោយ​ត្រូវមាន​ភាព​សហការ​ជាមួយ​អង្គការ និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ការពារ​ព្រៃឈើ​ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ទាំងនោះ​ត្រូវ​មើល​អង្គការ​និង​ប្រជាពលរដ្ឋ ក្នុង​ភាពជា​ដៃគូរ ដោយ​មិនត្រូវ​មើលគ្នា​ទៅវិញទៅមក​ក្នុង​ភាពជា​សត្រូវ​នោះឡើយ​។​



​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​ស្អប់​អ្នក​កាប់​ឈើ​ណាស់ ។ ដូចនេះ​ពេល​គាត់​រាយការណ៍​មក អាជ្ញាធរ​ត្រូវ​ស្មោះត្រង់​ជាមួយ​គាត់ ហើយ​ត្រូវ​ចុះ​ត្រួតពិនិត្យ​ចាត់វិធានការ​ភ្លាម​[…] ត្រូវ​មើលគ្នា​ក្នុង​ភាពជា​ដៃគូរ​»​។​

​ជាមួយគ្នា​សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​បើកដៃ​ឲ្យ​អ្នកសារព័ត៌មាន គ្រប់​បណ្ដា​វិទ្យុ ទូរទស្សន៍​ទាំងអស់ ផ្ដិត​យក​ព័ត៌មាន​កាប់​ព្រៃឈើ​យកមក​ចុះផ្សាយ​ដោយ​កុំ​ឲ្យ​ភ័យខ្លាច​ការ​គំរាម​ផងដែរ បើសិនជា​ករណី​កាប់​ឈើ​នៅតែ​បន្ត​កើតឡើង​៕

សូមស្ដាប់សំឡេង សម្តេច ហ៊ុន សែន៖






Tag:
 ​សម្តេច ហ៊ុន សែន​
  ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com