ពីនេះ ពីនោះ
តើ​ពាក្យ «​អាត្ម័ន​» មានន័យ​ដូចម្ដេច​?
15, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​«​អាត្ម័ន​» មាន​ថ្នាក់​ពាក្យ​ជានា​ម​និង (​សំ​)(​បា​)​ផង​។ ពាក្យ​នេះ ចំពោះ​លទ្ធិ​ខ្លះ​ពាក្យ​នេះ​ប្រែ​ថា «​ព្រលឹង​» ដោយ​គេ​ថា នៅក្នុង​រូបយើង​មាន​អាត្ម័ន កាលណា​យើង​ដេកលក់​ស៊ប់ ចួនកាល​អាត្ម័ន​ចេញពី​រូប ត្រាចចរ​ទៅខាង​ក្រៅ លុះដល់​វេលា ទើប​វិល​ត្រល​លប់​ចូលមកក្នុង​រូប​វិញ​(​គេ​ថា​វា​ជា​ព្រលឹង​តូច ព្រលឹង​ធំ តាម​ទម្លាប់​ជំនឿ​)​។ ព​. កា​. សម្រាប់​ឲ្យ​ងាយ​ចាំ​ថាៈ អាត្ម័ន និង អាត្មា ទោះ​ប្រើពាក្យ​ណា ក៏បាន​ដូចគ្នា ទាំង​ពាក្យ អត្តា នេះឯង​ក៏​មានន័យថា ចិត្ត ឬ​ខ្លួនប្រាណ​។


 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com