ពីនេះ ពីនោះ
តើ​ពាក្យ «​អាតាបៈ​» មានន័យ​ដូចម្ដេច​?
16, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ ពាក្យ​ថា «​អាតាបៈ​» ដូចខាងក្រោម​៖

«​អាតាបៈ​» មាន​ថ្នាក់​ពាក្យ ជា​នាម មានន័យថា កម្ដៅ​ព្រះអាទិត្យ , កម្ដៅថ្ងៃ​, គ្រឿង​កម្ដៅ​។  ការព្យាយាម​កម្ដៅ​បាប ឬ​កម្ដៅ​កិលេស គឺ​ព្យាយាម​ដ៏​មុតមាំ​ដើម្បី​ដុតបំផ្លាញ​បង់​នូវ​គ្រឿង​សៅហ្មង​ចិត្ត​, ដើម្បី​ឲ្យ​រីងស្ងួត​កិលេស​, ការប្រព្រឹត្ត​តបៈ​យ៉ាង​មុតមាំ​៖ អាតាបៈ​របស់​យោគី​៕
 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

© រក្សាសិទ្ធិដោយ thmeythmey.com