អន្តរជាតិ
ពីរ​ឆ្នាំ​ក្រោម​ការដឹកនាំ​ដោយ​របប​យោធា លទ្ធិប្រជាធិបតេយ្យ​ថៃ នៅតែ​ស្រពិចស្រពិល​
16, May 2016 , 5:53 pm        
រូបភាព
ដោយ:
​គឺ​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​ព្រះរាជាណាចក្រ​ថៃ​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​របប​សឹក លោក ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា​។ កំណើនសេដ្ឋកិច្ច​មាន​ល​ក្ខ​ណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន តែ​បញ្ហា​សិទ្ធិមនុស្ស​នៅតែ​ជា​ចំណោទបញ្ហា​មួយ​ដ៏​ធំ ជាពិសេស​នោះ​គឺ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​។ បន្ថែម​ពីនេះ វា​នៅតែ​ជា​សំណួរ​មួយ​ថា​តើ​លទ្ធិប្រជាធិបតេយ្យ​អាច​ត្រលប់​បាន​ឬទេ បន្ទាប់ពី​ឆ្លងកាត់​បទពិសោធន៍​រប​ប​យោធា​ពីរ​ឆ្នាំ​មកហើយ​នោះ​?



​នៅ​ថ្ងៃទី​២២ ខែឧសភា​២០១៦ ខាងមុខនេះ គឺជា​ខួប​ពីរ​ឆ្នាំ​ហើយ​នៃ​ការដឹកនាំ​ប្រទេស​ថៃ​របស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ អូ​ចា​។ ហើយ វា ក៏​ជា​ខួប​ពីរ​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយក​រដ្ឋ មន្ត្រី​ស្រី​ដំបូង​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា​ផងដែរ​។ រយៈពេល​ពីរ​នេះ មាន​ទាំង​ការសម្រេច​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​។ តែ​ការផ្សះផ្សារ​ជាតិ និង​នយោបាយ​នៅតែ​កង្វល់​ចម្បង​នៅឡើយ​នោះទេ​។​

១. កំណើនសេដ្ឋកិច្ច​មាន​ល​ក្ខ​ណៈ​ល្អប្រសើរ​ឡើងវិញ​
​ពិតប្រាកដ​ណាស់ ព្រឹត្តិការណ៍​នៃ​ភាព​តានតឹង​នយោបាយ​ថៃ​ក្នុង​ឆ្នាំ​២០១៤ ដែលមាន​បាតុករ​រាប់ពាន់នាក់​ប្រមូលផ្តុំ​គាំទ្រ និង​តវ៉ា​ទម្លាក់​លោកស្រី យី​ង​ឡាក់ និង​ចុងក្រោយ​ជុំរុញ​ឲ្យ​មាន​រដ្ឋប្រហារ​យោធា បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ដល់​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​របស់​ថៃ ជាពិសេស​នោះ ការផលិត និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​។ ជាក់ស្តែង​នោះ ក្នុង​ឆ្នាំ​ដែលមាន​វិបត្តិ​នយោបាយ​ខ្លាំង​នោះ អត្រាកំណើន​សេដ្ឋកិច្ច​ជារួម​របស់​ថៃ​ឆ្នាំ​២០១៤ បានត្រឹមតែ ០.៨​ភាគរយ ដែល​បាន​ធា្ល​ក់​ខ្លាំង​បើ​ប្រៀបធៀប​ទៅនឹង​ពេលដែល​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ប្រទេស​។ បើ​យោងតាម​របាយការណ៍រ​បស់ Focus Economics កំណើនសេដ្ឋកិច្ច​ថៃ បាន​កើន​រហូតដល់​៧.២​ភាគរយ នៅក្នុង​ឆ្នាំ​២០១២ និង ២.៧​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៣ (​ឆ្នាំ​២០១៣ ដែលជា​ពេល​វិបត្តិ​ន​យោ​យ​បាយ​ថៃ ចាប់ផ្តើម​រង្គោះរង្គើរ​)​។

​យ៉ាងណាក៏ដោយ​ក្នុង​ឆ្នាំ​២០១៥ កំណើនសេដ្ឋកិច្ច​ថៃ បានចាប់ផ្តើម​មាន​លក្ខ​ណៈ​ល្អប្រសើរ​ឡើងវិញ ដោយបាន​កើន​រហូតដល់​២.៨​ភាគរយ​។ ក្នុងនោះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ច​ថៃ​អាច​នឹង​កើនឡើង​រហូតដល់​៣​ភាគរយ​នៅ​ឆ្នាំ​២០១៦ និង ៣.៥ ភាគរយ​នៅ ក្នុង​ឆ្នាំ​២០១៧​ផងដែរ​។ កំណើន​នេះ គឺជា​រឿង​ដែល​មិន​ប្រកែក​បាន​ថា​ជា​ចំណែក​មួយ​ដ៏​ធំ​ក្រោម​ការ ដឹកនាំ​របស់លោក​ប្រា​យុទ្ធ ក្នុង​ការស្តារ​សន្តិសុខ និង​របៀបរៀបរយ​ឡើងវិញ ពោលគឺ លោក បាន​ចាត់ វិធានការ​តឹងរឹង​ចំពោះ​ការប្រមូលផ្តុំ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​របៀបរៀបរយ​ស​ង្គ​ម​។

២. ឯណា​ទៅ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​?
​ទន្ទឹមនឹង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច បញ្ហានយោបាយ​ដែល​រួម​ជាមួយនឹង​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជា ធិបតេយ្យ​ហាក់ដូចជា​នៅតែ​ស្រពិចស្រពិល​នៅឡើយ​នោះទេ​។ យោងតាម​របាយការណ៍​សិទ្ធិមនុស្ស​២០១៥ របស់ Human Rights Watch ការសន្យា​របស់​រដ្ឋាភិបាល​ថៃ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ អង្គការសហប្រជាជាតិ​ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ គឺ​ស្ទើរតែ គ្មាន​ន័យ​ទៅហើយ​។

​ក្នុង​របាយការណ៍​នោះ ក៏បាន​បញ្ជាក់​ផងដែរ​ថា របប​សឹក​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​អនុវត្ត និង​ពាក់ព័ន្ធ​ជាមួយនឹង​គោលនយោបាយ​រឹតត្បិត​ជាច្រើន​តាំងពី ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​។ បញ្ហា​ទាំងនោះ​រួមមាន​ការ​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភា​បញ្ចេញមតិ ការចាប់ខ្លួន​ក្រុម​សកម្មជន​ដែល​ប្រឆាំងនឹង​របប​សឹក និង​ជាពិសេស​នោះ ជំនួស​ដោយ​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ របប​សឹក បាន​បង្កើត​រចនាសម្ព័ន្ធ​ថ្មី​ក្នុង​ប្រព័ន្ធ​នយោបាយ​តាមរយៈ​ការបង្កើត​សេចក្តី ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​បញ្ញត្តិ​ចំណុច​ជាច្រើន​ដែល​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​យោធា​។ 

​ជុំវិញ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះដែរ របប​សឹក ក៏បាន​កំណត់​យក​ថ្ងៃទី​០៧ ខែសីហា​ខាងមុខ​ដើម្បី ធ្វើជា​ថ្ងៃ​ប្រជាមតិ​ក្នុងការ​កំណត់ថា​តើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ មាន​លក្ខណៈ​ត្រឹមត្រូវ និង​ឆ្លើយ តប​ទៅក្នុង​យន្តកា​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឬ​អត់​។ តែ​អ្វី​គួរកត់សម្គាល់​នោះ ចន្លោះ​មុនពេល​នៃ​ការធ្វើ ប្រជាមតិ​នេះ រដ្ឋាភិបាល​របប​សឹក បានចេញ​បម្រាម និង​ច្បាប់​ដាក់ទោស​ដើម្បី​ហាមឃាត់​មិន​ឲ្យ​មាន ការប្រមូលផ្តុំ និង​យុទ្ធនាការ​នានា​ដើម្បី​ជជែក​ពី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ផងដែរ​។

​អ្វីដែល​គេ​កំពុងតែ​ទន្ទឹងរង់ចាំ​មើល​នោះ​គឺ ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៧ ដែលជា​វិញ្ញាសារ​តេស្ត ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ថៃ​ទៅមុខ​ឬ​យ៉ាងណា​។ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន អះអាងថា​បើទោះជា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​មិន​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើប្រជាមតិ​ក៏ដោយ ការបោះឆ្នោត​រដ្ឋាភិបាល​ថ្មី​ត្រូវតែ​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១៧​ជាដាច់ខាត​។ យ៉ាងណាក៏ដោយ រឿងនេះ គេ មិនទាន់​ទុកចិត្តបាន​១០០​ភាគរយ​ដែរ ដ្បិត​លោក ក៏​ធ្លាប់​សន្យាថា នឹង​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦​ម្តង​រួច ហើយ តែ​ចុងក្រោយ​លោក បាន​ពន្យារ​វិញ​៕ 


Tag:
 ​ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com