ពីនេះ ពីនោះ
ល្បិចប្រុសព្រាន ពេលមានស្រី!
× និពន្ធដោយប៉ាកកាខ្មៅ
កំណាព្យបទ កាកគតិ
-ថ្លែងរឿងប្រុសព្រាន មិនមែនខ្ញុំហ៊ាន
ប្រឌិតបង្ខូច មិនមែនខ្ញុំខិល
ប៉ប្លេចប៉ប្លូច ប្រុសខិលរប៉ូច
មានរឿងហូរហែ។
-ចុងខែmission ប្រពន្ធក្នុងក្រុង
មិនសូវនៅក្បែរ ការពិតណាត់ជួប
នាងជាស្រីស្នេហ៍ គ្មានពេលនៅថែរ
ប្រពន្ធនិងកូន។
-ខ្លះលេខសង្សារ បែរsaveឈ្មោះថា
លេខមេក្នុងphone លេខរដ្ឋសភា
Call មិនហៅអូន លើក telephone
សូមគោរពមេ។
-ថ្ងៃចុងសប្តាហ៍ ប្រាប់ប្រពន្ធថា
មិនបានឈប់ទេ មេឲ្យថែមម៉ោង
ត្រូវធ្វើការទ្វេ យើងស៊ីឈ្នួលគេ
អូនអើយតែចឹង។
-ខ្លះថាប្រជុំ ណាត់នាងឆីនំ
ទាំងភ័យភ្នែកស្លឹង យំជ្រៅទៅផ្ទះ
ខ្លាចប្រពន្ធដឹង ប្រាប់ថាយប់ហ្នឹង
នៅចាំប៊ុយរ៉ូ។
-រៀបរាប់មិនអស់ ខ្ញុំថាចោះៗ
រឿងប្រុសប៉ិនប្រូ មុខប្រពន្ធស្មោះ
ខាងក្រោយលួចប្តូរ មានថ្មីហែហូរ
ប្តូរដូចទំនិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com