ព័ត៍មានសុខភាព
សុខភាព៖ តើ​ពេលដែល​អ្នក​គេង គួរតែ​ប្រយ័ត្ន​ពីអ្វី​ទៅ​?
18, May 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​គេង​ម្តងៗ អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ ដូចនេះ​តើ​មាន​ចំនុច​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ធ្វើ​ពេល​ចូល​គេង​នោះ​?

 
​នៅពេលដែល​អ្នក​ចូល​គេង ទោះបីជា​អាកាសធាតុ​ក្តៅ​យ៉ាងណាក៏ដោយ​ក៏​អ្នក​ត្រូវតែ​យក​ភួយ ឬ​របស់​ផ្សេងៗ​មក​ដណ្តប់​នៅលើ​ពោះ​អ្នក​ដែរ ដើម្បី​រក្សា​កម្តៅ​នៅ​ពោះ​របស់​អ្នក​កុំ​ឲ្យ​វា​ត្រូវ​ត្រជាក់​ឲ្យ​សោះ​។

នៅមុន​ពេលដែល​អ្នក​គេង អ្នក​មិនត្រូវ​ញ៉ាំ​អាហារ​ផ្សេងៗ​ដែលមាន​ខ្លាញ់​ឡើយ ព្រោះ​នៅពេលដែល​អ្នក​គេង រាងកាយ​អ្នក​មិន​ដំណើរការ​ឡើយ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អាហារ​ទាំងនោះ​មិន​ងាយ​រំលាយ​។

ជាពិសេស​នៅពេលដែល​អ្នក​គេង​ថ្ងៃត្រង់ អ្នក​មិនត្រូវ​ក្រាប​លើ​តុ​គេង​ឡើយ អ្នក​គួរតែ​រក​កន្លែង​មួយ​ដើម្បី​គេង ដោយ​ត្រូវតែ​គេង​ដាក់​ក្បាល​ខ្ពស់ជាង​ជើង ហើយ​គេង​មក​ចំហៀង​ខាងស្តាំ​ទើប​ល្អ​។

ជាងនេះទៅទៀត អ្នក​ត្រូវតែ​គេង​ឲ្យ​គ្រប់​៧​ម៉ោង ទើប​ខួរក្បាល​អ្នកមាន​ការចង​ចាំ​ល្អ និង​ស្រស់ស្រាយ ដោយ​អ្នក​មិនត្រូវ​គេង​តិចជាង​៤​ម៉ោង និង​លើសពី​៨​ម៉ោង​នោះទេ ព្រោះ​វា​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​៕ 
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com