កីឡាជាតិ
បឹងកេត​អង្គរ ជួប ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ប៉ះ វេ​ស្ទើ​ន​ភ្នំពេញ​
21, May 2016 , 9:40 am        
រូបភាព
ដោយ:
​ក្រោយពី​ផ្អាក​មួយ​សប្តាហ៍​ដើម្បី​អបអរ​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ នរោត្តម សីហមុន្នី ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ បាច​ចាប់ផ្តើម​ការប្រកួត​វិញ​ហើយ ដោយ​ក្នុង​សប្តាហ៍​ទី​៨​នេះ ល្ងាច​នេះ​នៅ​ប​ហុ​កីឡដ្ឋាន​ជាតិ ក្រុម​បឹងកេត​អង្គរ ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​ប្រកួត​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​។​

 
​ក្រុម​ឈរ​លេខ​រៀង​ទី​២ នៃ​ពារ​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​ថ្មី បឹងកេត​អង្គរ បន្ទាប់ពី​បំបាក់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ៧-១ កាលពី​សប្តាហ៍​មុន ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម ព្រះខ័ន​រាជ​ស្វាយរៀង នា​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បន្ទាប់ពី​ស្មើ​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ១-១ កាលពី​សប្តាហ៍​មុន ជូ​ប​ប្រកួត​ជាមួយ​ក្រុម​ឈរ​លំដាប់​លេខ​រៀង​ទី​២​បន្ទាប់ពី​បាត​តារាង វេ​ស្ទើ​ន​ភ្នំពេញ​។​
 
​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន​ក្រុម​បឹងកេត​អង្គរ​បាន​លត់​ក្រុមប៉ូលិស​យ៉ាង​ចាស់ដៃ ៧-១ ដើម្បី​ឈរ​លំដាប់​លេខ​រៀង​ទី​២ បន្ទាប់ពី​ក្រសួងការពារជាតិ ដោយមាន​១៨​ពិន្ទុ ឬ​ឯ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​រៀង​ទី​៣ ដោយមាន​១៣​ពិន្ទុ​។ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈរ​លេខ​រៀង​ទី​៦ ដោយមាន​១០​ពិន្ទុ ក្រោយពី​ស្មើ​ជាមួយ​ណាហ្គា​វើ​ល ចំណែក​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​រៀង​ទី​៩ ដោយមាន​៣​ពិន្ទុ​៕   
 
 

Tag:
 Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com