ជាតិ
សាលា​រាជធានី​ភ្នំពេញ​នឹង​សង់​រូបចម្លាក់​អប្សរា​បែរមុខ​៤​ទិស កែលម្អ​រង្វង់​មូល​ដីក្រហម​
20, May 2016 , 5:52 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កែលម្អ​រង្វង់​មូល​ដីក្រហម ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​២ ផ្លូវ​ព្រែក​ជ្រៃ និង​ផ្លូវ​លេខ 20A ស្ថិតក្នុង​ខណ្ឌដង្កោ ដើម្បី​លើកកម្ពស់​សោភ័ណភាព​នៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស​។



​លោក ប៉ា សុជាតិ​វង្ស បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​គម្រោង​សង់ នៅ​ថ្ងៃទី​២០ ឧសភា នេះ យ៉ាង​ដូច្នេះ​៖«​តាម​គម្រោង រង្វង់​មូល​នឹង​សាងសង់​រូបចម្លាក់​អប្សរា បែរមុខ​៤​ទិស ចំ​ផ្ចឹ​តនៃ​រង្វង់ ធ្វើ​អំពី​ថ្មភ្នំ កម្ពស់ ៨.៣២៥​ម ទទឹង ២.៥០៥​ម ប​ពា្ឈ​រលើ​កម្រាល​ខឿន ឯ​ផ្នែក​ខាងក្រោម​ដាំ​ព័​ទ្ឋ​ជុំវិញ​ដោយ​ដើម​ស្នាយ ផ្ទៃ​កម្រាល​ពី​ថ្ម​ក្រា​នី​ត និង​តុបតែង​លំអ​ដោយ​ភ្លើង​បំភ្លឺ LED»​។​

​គួរបញ្ជាក់ផងដែរ បច្ចុប្បន្ន សាលា​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​សង់​ពង្រីក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី ធំ​ទូលាយ ពី​ទំនប់​កប់​ស្រូវ ដល់​រង្វង់​មូល​ដីក្រហម​នេះ​ផងដែរ​៕


Tag:
 ប៉ា សុជាតិ​វង្ស​
  ដីក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com