ពីនេះ ពីនោះ
ប្តូរ​ការងារ​ច្រើនពេក​ពី​២​ទៅ​៣​កន្លែង​ក្នុង​១​ឆ្នាំ ធ្វើ​ឲ្យ​ក្រុមហ៊ុន ឬ​ស្ថាប័ន​ភ័យខ្លាច​
22, May 2016 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេលខ្លះ ការផ្លាស់ប្តូរ​ការងារ​ច្រើន​កន្លែង​ក្នុង​រយៈពេល​ខ្លី គឺជា​រឿង​ល្អ​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ ពីព្រោះ ពួកគេ​មាន​ជម្រើស​តថ្លៃ​តម្លៃ​ប្រាក់ខែ​។ ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​ឲ្យ​តិចពេក ពួកគេ​ដើរ​ចេញពី​ស្ថាប័ន​នោះ ហើយ​ទៅ​ចាប់យក​ស្ថាប័ន​មួយទៀត​ដែល​ឲ្យ​ប្រាក់ខែ​ច្រើន​។  រឿង​ល្អ​មួយទៀត សម្រាប់​អ្នក​ផ្លាស់ប្តូរ​ការងារ​ច្រើន គឺ​វា​ធ្វើ​ឲ្យ​ពួកគេ​ទទួល​ភ្លក់​រសជាតិ​ការងារ និង​សង្គម​បាន​ច្រើន មានបទពិសោធន៍​សង្គម​កាន់តែច្រើន ចេះ​ការងារ​ប្លែក​កាន់តែច្រើន​។​ល​។


 
​តែ​ចំណុច​អវិជ្ជមាន​វិញ ក៏មានដែរ​។ ចំណុច​អវិជ្ជមាន​នោះ គឺ​នៅត្រង់ថា ក្រុមហ៊ុន​ថ្មី ឬ​ស្ថាប័ន​ថ្មី​ចេះតែ​ចោទ​ជាការ​សង្ស័យថា តើ​ហេតុអ្វី​បុគ្គល​នោះ ប្តូរ​ការងារ​ច្រើន​ម្ល៉េះ​? តើ​បុគ្គល​នោះ​មើល​ផលប្រយោជន៍​ច្រើនពេក​ទេ​ដឹង​? តើ​ជា​បុគ្គល​ដែល​មិនចេះ​ធ្វើ​ការងារ​ជា​ក្រុម​មែនឬ​? តើ​ជា​បុគ្គល​ជិះ​ក្របី​ចម្លង​ភក់​មែន​ទេ​? 
 
​តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​គេ​មិនអាច​ស្តីបន្ទោស​អ្នក​ចូលចិត្ត​ប្តូរ​ការងារ​បានដែរ ពីព្រោះ ពេលខ្លះ បញ្ហា​ក៏​អាច​កើតឡើង​ដោយសារ​ការគ្រប់គ្រងរ​បស់​ស្ថាប័ន​ដែរ​។ តែ​ពេលខ្លះទៀត បញ្ហា​អាច​កើតឡើង​ដោយសារ​បុគ្គល​ខ្លួនឯង​ផ្ទាល់​ដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com