ពីនេះ ពីនោះ
ដំឡូងជ្វា ជា​អាហារ​កម្លាំង​សម្រាប់​កូនខ្ចី​
22, May 2016 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំឡូងជ្វា ជា​តិណជាតិ មាន​ឫស​ក្រហម ឬ​ស ដុះ​ក្នុង​ទ្វីបអាមេរិក​ក្ដៅ គេ​នាំមក​ដាំ​គ្រប់​ប្រទេស​ក្ដៅ សកលលោក សម្រាប់​យក​មើម​ប្រើ​ជា​អាហារ​។ នៅ​ស្រុក​ខ្មែរ​ត្រួយ​របស់​វា​អាច​យកមក​បរិភោគ​ជា​បន្លែ​។ មើម​គេ​យកមក​ធ្វើ​ម្ហូប ឬ​បង្អែម​ក៏បាន​។ យ៉ាងណាមិញ នៅពេល​ពុលរលក គេ​យក​មើមដំឡូង​នេះ​មក​បរិភោគ​ឆៅ​ឲ្យ​បាត់​ពុល​។ ចំណែកឯ​ម្សៅ ដំឡូងជ្វា គឺជា​អាហារ​កម្លាំង​សម្រាប់​កូនខ្ចី និង​មនុស្ស​ទើប​ងើបពីឈឺ​។ ត្រួយ​ដំឡូង​ដែលមាន​ពណ៌​ក្រហម មាន​សារជាតិ​ម្យ៉ាង​ដូចជា Insuline គេ​ច្រើន​ប្រើ​ឲ្យ​មនុស្ស​ទឹកនោមផ្អែម​បរិភោគ​៕


 
 [​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com