ពីនេះ ពីនោះ
ទាកាប​ព្រៃ​មាន​រូបរាង​ដូច​ទា​ស្រុក​
22, May 2016 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
ទាកាប​ព្រៃ មាន​លក្ខណៈ​ដូចជា​ទា​ស្រុក​ដែរ​។ បក្សី​នេះ​ចំពោះ​សត្វ​ឈ្មោល មាន​ចំពុះ​ខ្មៅ និង​ចុង​ចំពុះ​លឿង មាន​អុជ​ក្រហម​នៅ​គល់​ចំពុះ​ផ្នែក​ក្រោម​ថ្ងាស ក្បាល​ពណ៌​ស​ព្រលែត ដែលមាន​បន្ទូលក្បាល​ខ្មៅ និង​មាន​ឆ្នូត​ខ្មៅ​កាត់​តាម​ភ្នែក ទ្រូង​និង​ចំហៀង​ទ្រូ​វ​មាន​អុជៗ​ខ្មៅ មាន​ស្លាប​ឆ្លុះ​ពណ៌​បៃតង ដែល​ព័ទ្ធជុំវិញ​ដោយ​គែម​ពណ៌​ស ហើយ​បន្តទៅ​ស្លាប​ទី​បី ផ្នែក​ក្រោម​ស្លាបមាន​ពណ៌​ស និង​ឆ្នូត​ពណ៌​ខ្មៅ​។ ចំណែក​ប្រភេទ​ញី មាន​មាឌតូច​ជា​ឈ្មោល​គ្មាន​អុជ​ក្រហម​នៅ​គល់​ចំពុះ នៅ​ទ្រូង និង​ចំហៀង​ទ្រូង​មាន​អុជៗ ខ្មៅ​តិចជាង​ឈ្មោល​។ បក្សី​នេះ ភាគច្រើន​រស់នៅ​តាម​តំបន់ដីសើម បឹង និង​ទន្លេធំៗ ជាពិសេស​នៅ​តំបន់​ជាប់​បឹង​ទន្លេសាប ហើយ​ជាទូទៅ​ច្រើន​ហើរ​ជា​គូរ ឬ ជា​ហ្វូង​តូចៗ​។



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

© រក្សាសិទ្ធិដោយ thmeythmey.com