ពីនេះ ពីនោះ
បុគ្គលិក កម្មករ មន្ត្រី ដែល​គ្រោះថ្នាក់​សម្រាប់​ស្ថាប័ន​…
22, May 2016 , 9:40 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនថាតែ​នៅក្នុង​អង្គភាព​រដ្ឋ ឬ​ស្ថាប័នឯកជន ឬ​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​ទេ វា​តែងតែមាន​បុគ្គលិក​ល្អ កម្មករ​ល្អ មន្ត្រី​ល្អ និង​មាន​បុគ្គលិក​អាក្រក់ កម្មករ​អាក្រក់ និង​មន្ត្រី​អាក្រក់​។ តើ​បុគ្គលិក កម្មករ និង​មន្ត្រី​អាក្រក់​មាន​បុគ្គលិកលក្ខណៈ​ដូច​មេ្ត​ច​ខ្លះ​? មាន​ចំណុច​ជាច្រើន​ដែល​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​នៃ​បុគ្គល​ប្រភេទ​នេះ តែ​ចំណុច​ធំៗ​មាន​ដូចតទៅ​៖


 
​ទី​១ គឺជា​បុគ្គល​ធ្វើការ​មើល​តែ​ម៉ោង​ដើម្បី​ចេញពី​កន្លែង​ការងារ​
​ទី​២ គឺជា​បុគ្គល​ធ្វើការ​ប្តូរ​នឹង​ប្រាក់ខែ មានន័យថា ធ្វើការ​ដោយ​ប្រៀបធៀប​នឹង​ប្រាក់ខែ​ជានិច្ច​
​ទី​៣ គឺជា​បុគ្គល​ដែល​ធ្វើការ​ដោយ​មើលបំណាំ​អ្នកដទៃ​
​ទី​៤ គឺជា​បុគ្គល​ដែល​បង្កបញ្ហា​ឲ្យ​អ្នកដទៃ​ឈ្លោះ​គ្នា​នៅក្នុង​ស្ថាប័ន​
​ទី​៥ គឺជា​បុគ្គល​ខ្វះ​ភាពស្មោះត្រង់​
​ទី​៦ គឺជា​បុគ្គល​មិន​ចាត់ទុក​ស្ថាប័ន​ជា​ឆ្នាំងបាយ​
​ទី​៧ គឺជា​បុគ្គល​អែបអប ឡេមឡឺម ចេះតែ​អែបអប​ថ្នាក់លើ​
​ទី​៨ គឺជា​បុគ្គល​ខ្វះ​ការតាំង​ចិត្ត​
​និង​ទី​៩ គឺជា​បុគ្គល​ដែល​ចេះតែ​និយាយដើម​អាក្រក់​ពី​ស្ថាប័ន​ខ្លួន​ទៅប្រាប់​អ្នកដទៃ តែ​តាមពិត​ស្ថាប័ន​នោះ​ល្អ​ទេតើ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com