កីឡាជាតិ
សំបុត្រ​ទស្សនា​ការប្រកួត​រវាង​កម្ពុជា​និង​ទី​ម័​រ​ខាងកើត​មានតម្លៃ​៥​ពាន់​រៀល ​និង​១​ម៉ឺន​រៀល​
23, May 2016 , 10:00 am        
រូបភាព
ដោយ:
​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត នា​ថ្ងៃ​២៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សហព័ន្ធ​កីឡាបាលទាត់​កម្ពុជា​កាល​ពី​ម្សិលមិញ បានចេញ​នូវ​តម្លៃ​សំបុត្រ​សម្រាប់​ចូលរួម​ទស្សនាការ​ប្រកួត​នេះហើយ ដោយ​តម្លៃ ១​ម៉ឹ​ន​រៀល​សម្រាប់​កន្លែង​មាន​ដំបូល និង ៥​ពាន់​រៀល​សម្រាប់​កន្លែង​អត់​ដំបូល​។​

 
​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ទី​ម័​រ​ខាងកើត នឹងធ្វើ​ការលក់​សំបុត្រ​ចូលរួម​ទស្សនា​ចាប់ពី​ថ្ងៃទី​២៥ រហូតដល់​ថ្ងៃទី​២៩ ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ មជ្ឈមណ្ឌល​កីឡា​(The BLUE Sports Center) និង​ហាង​លក់​សម្ភារៈ​កីឡា​(Home Sport Original)​។ សំបុត្រ​ចូលរួម​ទស្សនា​មាន​ពីរ​ប្រភេទ គឺ​តម្លៃ​១​ម៉ឺន​រៀល​សម្រាប់​កន្លែង​មាន​ដំបូល និង​៥​ពាន់​រៀល​សម្រាប់​កន្លែង​អត់​ដំបូល​។​
 
​គួរ​បញ្ជាក់ថា ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត នឹង​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​បាយ័ន BTV​។ ហើយ​ការប្រកួត​មិត្តភាព​នេះដែរ ដើម្បី​ដកស្រង់​បទបិសោធន៍​កម្រិត​បច្ចេក​ទេស ព្រមទាំង​ពង្រឹងសមត្ថភាព​ត្រៀម​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup UAE 2019 ជាមួយ​ចិន​តៃប៉ិ នា​ថ្ងៃទី​២ ខែមិថុនា និង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​នេះ នៅ​ថ្ងៃទី​៧ ខែមិថុនា​៕ 
   
 

Tag:
 បាល់ទាត់​
 ​មិត្ត​អន្តរជាតិ​
 ​ទី​ម័​រ​ខាងកើត​
© រក្សាសិទ្ធិដោយ thmeythmey.com