ពីនេះ ពីនោះ
តើ​ពាក្យ «​សភាជន​» មានន័យ​ដូចម្ដេច​?
24, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ «​សភាជន »​ដូចខាងក្រោម​៖



​ពាក្យ​«​សភាជន​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​សំ​.)(​បា​.) មានន័យថា កិរិយា​ល្អ​, សេចក្ដី​សុភាព​រាបទាប បែបបទ​ត្រឹមត្រូវ សណ្ដាប់ធ្នាប់​ល្អ ការប្រព្រឹត្ត​រៀបរយ ដំណើរ​សម្ដែង​សេចក្ដី​គួរសម​ចុះ​បែបបទ​។ ឧទាហរណ៍ ទទួលភ្ញៀវ​ដោយ​សភាជន​, ពោល​ពាក្យ​លាគ្នា​ដោយ​សភាជន​។ ចំណែក សភាជនភាព មានន័យថា ភាព​នៃ​ការសម្ដែង​សេចក្ដី​គួរសម​ចុះ​បែបបទ ភាព​នៃ​ការប្រព្រឹត្ត​រៀបរយ​៖ បុគ្គល​ស្ដី​និយាយ​គ្នា​ដោយ​សភាជនភាព​។​ល​។​

 ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com