ពីនេះ ពីនោះ
ត្រី​ចេកទុំ ស៊ី​បង្កង ក្ដាម កំពឹស​...​ជា​អាហារ​
24, May 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​ចេកទុំ គឺជា​ប្រភេទ​មច្ឆា​ទឹកសាប​មួយ​ប្រភេទ ដែលមាន​ដងខ្លួន​ប្រវែង អតិបរមា​ប្រមាណ ២៥​ស​.​ម​។ មច្ឆា​ទឹកសាប​ប្រភេទ​នេះ គេ​ប្រទះឃើញ​មាន​រស់នៅក្នុង​ទន្លេមេគង្គ នា​កន្លែង​ខ្លះ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ នៅ​ខាងក្រោម​ល្បាក់ខោន នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ទន្លេសាប និង​មាននៅ​ខេត្តស្ទឹងត្រែង​ផងដែរ​។ ត្រី​ចេកទុំ ស៊ី បង្កង ក្តាម កំពឹស សត្វល្អិត ជន្លេន ឫស​រុក្ខជាតិ​ទឹក អាច​ស៊ី​ផ្លែឈើ និង​រុក្ខជាតិ​ដែលមាន​នៅក្នុង​ព្រៃ​លិច​ទឹកជា​អាហារ​។ ត្រី​នេះ មាន​ពង​-​កូន​នៅ​ដើមរដូវ​វស្សា តាម​ដង​ទន្លេ​ដែលមាន​ព្រៃ​លិច​ទឹក​។​



​ប្រភព​៖ សារព័ត៌មាន​ថ្មីៗ សហការ​ជាមួយ Page អ្នកនេសាទ​


Tag:
 ​មច្ឆា
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com