ពីនេះ ពីនោះ
អ្នក​មិនមែនជា​មនុស្ស​សាមញ្ញ​ទេ ដែល​ត្រូវ​ស្ដាប់​អ្នក​នៅ​ជុំវិញខ្លួន
24, May 2016 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មាន​បុគ្គល​មួយចំនួន សុខចិត្ត​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ទៅតាម​គំនិត​ខ្លួនឯង តែ​មិន​ព្រម​ទទួលយក​យោបល់​ពី​អ្នកដទៃ​នោះទេ​។ ដោយសារតែ​គេ​គិតថា ការទទួលយក​យោបល់​ពី​អ្នកផ្សេង​ច្រើន នឹង​នាំ​ឲ្យ​ខ្លួនគេ​លែងមាន​តម្លៃ​។ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា ការព្យាយាម​ស្ដាប់យោបល់​ពី​អ្នកដទៃ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​អស់​តម្លៃ ​ឬ​យ៉ាងណា​?



«​ស្ដាប់​អ្នក​ជុំវិញខ្លួន ទទួលយក​យោបល់​អ្នកដទៃ​» មិនមែន​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​បុគ្គល​គ្មាន​តម្លៃ ឬបុគ្គល​សាមញ្ញ​នោះទេ​ ប៉ុន្តែ​អ្នកនឹង​ក្លាយជា​បុគ្គល​កាន់តែ​អស្ចារ្យ នៅពេលដែល​អ្នក​ព្យា​យាម​ស្ដាប់​អ្នក​នៅ​ជុំវិញខ្លួន​ ដោយ​យកចិត្តទុកដាក់ ហើយយកទៅទៅអនុវត្តន៍ ឬច្នៃ​បង្កើត​ថ្មី​។ មានន័យថា ទោះបីជា​អ្នកមាន​សមត្ថភាព និង​ចំណេះដឹង​យ៉ាងណាក៏ដោយ អ្នក​មិនអាច​ធ្វើ​អ្វីៗ​ត្រឹម​ត្រូវបាន​គ្រប់ពេល គ្រប់​ការងារ គ្រប់​បេសកកម្ម​នោះឡើយ​។ ក្នុងស្ថានភាព​នេះ អ្នក​គួរតែ​ចេះ​ស្ដាប់​យោបល់​របស់​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ទោះបីជា​ពួកគេ​មាន​តួនាទី ឬ​ការសិក្សា​តិចជាង​អ្នកក្ដី ព្រោះ​ពេលខ្លះ​អ្នក​ទាំងនោះ​ អាចជួយ​ឲ្យ​អ្នកដើរ​ឆ្ពោះទៅកាន់​វិថី​ដ៏​ត្រឹមត្រូវ​។​

​ហេតុនេះ​ ជន​ដែល​អស្ចារ្យ​ គេ​យក​បរិស្ថាន​ជុំវិញខ្លួន​ជា​គ្រូ ជា​មាគ៌ា​សម្រាប់​ពិចារណា​ទាំងអស់​។ ចំណែក​ជន​សាមញ្ញ គេ​តែងតែ​ចាត់ទុក​ខ្លួនឯង ​ជា​គ្រូ​នៃ​អ្វីៗ​ទាំងអស់​ដែល​នៅ​ជុំវិញ​ខ្លួនគេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com