រូបត្លុក
ពលរដ្ឋ​ទាមទារ​ចំណែក​ពី​កំណើនសេដ្ឋកិច្ច​
28, May 2016 , 1:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​រីករាយ​ជាមួយ​តួលេខ​កំណើនសេដ្ឋកិច្ច​៧​ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ រដ្ឋាភិបាល​កម្ពុជា​រឹតតែ​សប្បាយចិត្ត នៅពេលដែល​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​ស្ថាប័ន​អន្តរជាតិ​ហៅ​កម្ពុជា​ថា ជា​ខ្លា​ថ្មី​នៃ​សេដ្ឋកិច្ច​អាស៊ី ដោយសារតែ​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​។​



​រឿង​រំខាន​តែមួយ ដែល​គេ​អាច​មើល​ឃើញនឹងភ្នែក ទល់នឹង​រូបភាព​ដ្យា​ក្រាម​កំណើនសេដ្ឋកិច្ច នោះ​គឺ គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ ដែល​នៅតែ​ធំ​។ មានការ​អត្ថាធិប្បាយ កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា មិនត្រូវ​បាន​បែងចែក​មកដល់​អ្នកក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​បាន​ច្រើន​នោះឡើយ​៕


Tag:
 កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com