កីឡាជាតិ
ជាតិ
សហព័ន្ធ​តេ​ក្វាន់​ដូ​អន្តរជាតិ​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​សប្តាហ៍​ក្រោយ​
28, May 2016 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​តេ​ក្វាន់​ដូ​អន្តរជាតិ (ITF) នឹង​រៀបចំ​ការប្រកួត​ជ្រើស​ជើងឯក​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​៣១ និង​ទី​១​ខែមិថុនា ដើម​សប្តាហ៍​ក្រោយនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​



​ការប្រកួតប្រជែង​នឹងត្រូវ​រៀបចំ​ធ្វើជា​សាធារណៈ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចាប់អារម្មណ៍​នឹង​កីឡា​នេះ អាច​ចូល​ទស្សន​ការប្រកួត​នេះ​ដោយ​សេរី ក្នុង​រយៈពេល​ថ្ងៃ​នៃ​ការប្រកួត​នោះ​។​

​លោក កែវ រ៉េមី ប្រធានកិត្តិយស​នៃ​សហព័ន្ធ​តេ​ក្វាន់​ដូ​អន្តរជាតិ​បាន​មានប្រសាសន៍ថា ការប្រកួតប្រជែង​នេះ គឺជា​ផ្នែក​មួយ​នៃ​ការជ្រើសរើស​ជើងឯក​ថ្នាល​សម្រាប់​កីឡា​តេ​ក្វាន់​ដូ ITF នៅ​កម្ពុជា​។ លោក កែវ រ៉េមី ក៏បាន​អំពាវនាវ​ដល់​ក្រសួង​អប់រំ​ឲ្យ​ចិត្ត​ទុកដាក់​លើ​កីឡាករ កីឡាការិនី​ថ្នាល​ជំនាន់​ក្រោយ ដែលមាន​សមត្ថ​ភាពល្អៗ ហើយ​លើកទឹកចិត្ត និង​ជំរុញ​ពួកគេ​ឲ្យ​បាន​កាន់​ច្រើន​ថែមទៀត​។​

​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាល​នៃ​ក្បាច់គុន​តេ​ក្វាន់​ដូ ITF នឹងត្រូវ​ចូលរួម​ដោយ​បេក្ខជន​ប្រមាណ​២០០​នាក់​មកពី​ទូទាំងប្រទេស​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​តាមរយៈ​ក្រុម​ចំនួន​៣​ផ្សេងគ្នា គឺ​៖ កីឡាករ កីឡាការិនី​អាយុ​ពី​៩​ឆ្នាំ​ដល់​១១​ឆ្នាំ​, ពី ១២​ឆ្នាំ​ដល់ ១៤​ឆ្នាំ និង​ពី​១៥​ឆ្នាំ ដល់​១៧​ឆ្នាំ​៕


Tag:
 តេ​ក្វាន់​ដូ​
  ITF
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com